ណាពី ﷺ លោកបានធ្វើគួរហ្ពានដោយចៀមឈ្មោលពីរក្បាល ដែលមានពណ៌សលាយខ្មៅ និងមានស្នែង ដោយលោកបានសំឡេះវាទាំងពីរដោយដៃរបស់លោក។ លោកបានរំលឹកនាមអល់ឡោះ និងតឹកពៀរ ហើយបានដាក់ជើងរបស់លោកនៅលើករបស់ចៀមទាំងពីរនោះ។
អំពី អាណាស رضي الله عنه បាននិយាយថា៖
ណាពី ﷺ លោកបានធ្វើគួរហ្ពានដោយចៀមឈ្មោលពីរក្បាល ដែលមានពណ៌សលាយខ្មៅ និងមានស្នែង ដោយលោកបានសំឡេះវាទាំងពីរដោយដៃរបស់លោក។ លោកបានរំលឹកនាមអល់ឡោះ និងតឹកពៀរ ហើយបានដាក់ជើងរបស់លោកនៅលើករបស់ចៀមទាំងពីរនោះ។
ضَحَّى النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِكَبْشَيْنِ أَمْلَحَيْنِ أَقْرَنَيْنِ، ذَبَحَهُمَا بِيَدِهِ، وَسَمَّى وَكَبَّرَ، وَوَضَعَ رِجْلَهُ عَلَى صِفَاحِهِمَا.
អាណាស رضي الله عنه បានប្រាប់ថា ជាការពិតណាស់ ណាពី ﷺ លោកបានសំឡេះសត្វចៀមឈ្មោលពីរក្បាលដោយផ្ទាល់ដៃនៅថ្ងៃរ៉យ៉ាហាជ្ជី។ សត្វចៀមទាំងពីរនោះមានស្នែង និងមានពណ៌សលាយខ្មៅ។ លោកបានសូត្រថា៖ “باسم الله والله أكبر” (ក្នុងនាមអល់ឡោះ ហើយអល់ឡោះជាម្ចាស់មហាធំ) និងបានដាក់ជើងរបស់លោកលើកសត្វចៀមនោះ(នៅពេលសំឡេះ)។
បង្គាប់ប្រើឲ្យធ្វើគួរហ្ពាន។ ពិតប្រាកដណាស់ អ្នកមូស្លីមទាំងអស់បានឯកភាពគ្នាលើចំណុចនេះ។
ជាការប្រសើរបំផុត គប្បីជ្រើសរើសប្រភេទសត្វយកមកធ្វើគួរហ្ពានដូចប្រភេទសត្វដែលណាពី ﷺ បានយកមកធ្វើគួរហ្ពាន ព្រោះវាមានរូបរាងស្អាត ហើយសាច់និងខ្លាញ់របស់វាមានគុណភាពល្អ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ស៊ូណិតសំឡេះសត្វគួរហ្ពានរបស់ខ្លួនដោយខ្លួនឯងដោយមិនត្រូវប្រគល់ឲ្យអ្នកផ្សេងសំឡេះជំនួសឡើយ លើកលែងតែមានហេតុផលសមស្រប។ ប្រសិនបើមិនអាចសំឡេះដោយខ្លួនឯងបាន គេគួរមានវត្តមាននៅពេលសំឡេះ។ ការប្រគល់ការងារនេះឱ្យជនមូស្លីមណាម្នាក់ធ្វើជំនួស គឺត្រូវបានអនុញ្ញាត។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ស៊ូណិតតឹកហ្ពៀរ ជាមួយនឹងរំលឹកនាមអល់ឡោះ នៅពេលសំឡេះ ហើយស៊ូណិតដាក់ជើងលើផ្នែកខាងស្តាំនៃកសត្វ។ អ្នកប្រាជ្ញអ៊ីស្លាមបានយល់ស្របគ្នាថា គួរដាក់សត្វឱ្យដេកផ្អៀងទៅខាងឆ្វេង ហើយដាក់ជើងអ្នកដែលសំឡេះនៅផ្នែកខាងស្តាំ ដើម្បីងាយស្រួលកាន់កាំបិតដោយដៃស្តាំ និងកាន់ក្បាលវាដោយដៃឆ្វេង។
ស៊ូណិតធ្វើគួរហ្ពាននឹងសត្វដែលមានស្នែង តែក៏អនុញ្ញាតឲ្យធ្វើគួរហ្ពាននឹងសត្វដែលគ្មានស្នែងដែរ។
សហេស អាល់ពូខរី (7/ 102) (5565).
សហេស មូស្លីម (3/ 1556) (1966).
បន្ថែមទៀត (4)
تيسير العلام شرح عمدة الأحكام.
لعبد الله البسام (ص724).
الإعلام بفوائد عمدة الأحكام.
لابن الملقن (10/ 179).