ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها
ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
أَنَّ أُمَّ سَلَمَةَ ذَكَرَتْ لِرَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَنِيسَةً رَأَتْهَا بِأَرْضِ الْحَبَشَةِ، يُقَالُ لَهَا مَارِيَةُ، فَذَكَرَتْ لَهُ مَا رَأَتْ فِيهَا مِنَ الصُّوَرِ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أُولَئِكَ قَوْمٌ إِذَا مَاتَ فِيهِمُ الْعَبْدُ الصَّالِحُ، أَوِ الرَّجُلُ الصَّالِحُ، بَنَوْا عَلَى قَبْرِهِ مَسْجِدًا، وَصَوَّرُوا فِيهِ تِلْكَ الصُّوَرَ، أُولَئِكَ شِرَارُ الْخَلْقِ عِنْدَ اللهِ».
អ៊ុមមុលមុមីនីន អ៊ុមមូសាឡាម៉ះ رضي الله عنها បានរៀបរាប់ប្រាប់ណាពី ﷺ ថា នៅពេលដែលគាត់ស្ថិតនៅឯប្រទេសអេត្យូពី គឺគាត់បានឃើញវិហារគ្រឹស្ទានមួយដែលគេហៅថា ម៉ារីយ៉ះ ដែលមានរូបភាព គំនូរតុបតែង និងរូបចម្លាក់ផ្សេងៗ ហើយគាត់មានការភ្ញាក់ផ្អើលចំពោះរឿងនេះ។ ពេលនោះ ណាពី ﷺ លោកបានពន្យល់ពីមូលហេតុនៃការដាក់រូបភាពទាំងនេះ។ លោកបានមានប្រសាសន៍ថា អ្នកដែលនាងបានលើកឡើងទាំងនោះ នៅពេលណាដែលមនុស្សល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់ជននោះដើម្បីគោរពសក្ការៈនៅទីនោះ និងបានគូររូបភាពទាំងនោះផងដែរ។ ហើយណាពី ﷺ លោកបានបញ្ជាក់ថា អ្នកដែលធ្វើបែបនេះ គឺជាមនុស្សដែលអាក្រក់បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់ ព្រោះថាទង្វើរបស់ពួកគេ គឺនាំទៅរកការធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់។
...:
ហាមឃាត់ការសាងសង់ម៉ាស្ជិតនៅលើផ្នូរ ឬសឡាតនៅទីផ្នូរ ឬបញ្ចុះសពនៅក្នុងម៉ាស្ជិត ដើម្បីការពារហានិភ័យដែលនាំឲ្យមានការប្រព្រឹត្តអំពើស្ហ៊ីរិក។
ការសាងសង់ម៉ាស្ជិតនៅលើផ្នូរ និងការដាក់តាំងរូបភាពនៅទីនោះ គឺជាទង្វើរបស់ពួកយូដា និងពួកគ្រឹស្ទាន ហើយពិតណាស់ អ្នកដែលធ្វើទង្វើបែបនេះ គឺពិតជាបានប្រដូចទៅនឹងពួកគេ។
ហាមឃាត់ការប្រើប្រាស់រូបភាពដែលមានវិញ្ញាណ។
ជនណាដែលសង់ម៉ាស្ជិតនៅលើផ្នូរ និងដាក់តាំងរូបភាពនៅទីនោះ គឺជាមនុស្សដែលអាក្រក់បំផុតក្នុងចំណោមសត្វលោករបស់អល់ឡោះជាម្ចាស់។
ច្បាប់បញ្ញត្តិសាសនាអ៊ីស្លាមការពារគោលជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ)នូវការការពារយ៉ាងពេញលេញ ដោយបិទរាល់មធ្យោបាយទាំងឡាយណាដែលអាចនាំទៅរកការប្រព្រឹត្តអំពើស្ហ៊ីរិក។
ហាមឃាត់ការជ្រុលនិយមចំពោះកុសលបុគ្គល ព្រោះវាជាមូលហេតុដែលនាំឲ្យធ្លាក់ក្នុងអំពើស្ហ៊ីរិក។
សហេស អាល់ពូខរី (1/ 94) (434).
សហេស មូស្លីម (1/ 375) (528).
បន្ថែមទៀត (14)
مرقاة المفاتيح.
لعلي القاري (7/ 2857).
توضيح الأحكام مِن بلوغ المرام.
لعبد الله البسام (2/ 115).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (1/ 598).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (2/ 469).
تيسير العلام شرح عمدة الأحكام.
لعبد الله البسام (ص290).
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص183).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص168).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (5)
- التوحيد في ضوء عقيدة الإمام الشافعي رحمه الله ونصوصه ومروياته"أولئك إذا مات فيهم الرجل الصالح- أو العبد الصالح - بنوا على قبره مسجدا، وصوروا فيه تلك الصور، أولئك شرار الخلق عند الله".([81])
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«إِنَّ أُولَئِكَ، إِذَا كَانَ فِيهِمُ الرَّجُلُ الصَّالِحُ، فَمَاتَ، بَنَوْا عَلَى قَبْرِهِ مَسْجِدًا، وَصَوَّرُوا فِيهِ تِلْكِ الصُّوَرَ، أُولَئِكِ شِرَارُ الْخَلْقِ عِنْدَ اللهِ يَوْمَ الْقِيَامَةِ»[344].
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«إِنَّ أُولَئِكَ، إِذَا كَانَ فِيهِمُ الرَّجُلُ الصَّالِحُ، فَمَاتَ، بَنَوْا عَلَى قَبْرِهِ مَسْجِدًا، وَصَوَّرُوا فِيهِ تِلْكِ الصُّوَرَ، أُولَئِكِ شِرَارُ الْخَلْقِ عِنْدَ اللهِ يَوْمَ الْقِيَامَةِ»[344].
- شرح الصدور بتحريم رفع القبور«أُولَئِكَ قَوْمٌ إِذَا مَاتَ فِيهِمُ الْعَبْدُ الصَّالِحُ، أَوِ الرَّجُلُ الصَّالِحُ، بَنَوْا عَلَى قَبْرِهِ مَسْجِدًا، وَصَوَّرُوا فِيهِ تِلْكَ الصُّوَرَ، أُولَئِكَ شِرَارُ الْخَلْقِ عِنْدَ اللهِ»[5].
- شرح الصدور بتحريم رفع القبور«أُولَئِكَ قَوْمٌ إِذَا مَاتَ فِيهِمُ الْعَبْدُ الصَّالِحُ، أَوِ الرَّجُلُ الصَّالِحُ، بَنَوْا عَلَى قَبْرِهِ مَسْجِدًا» [27]