“ឧត្ដមភាពនៃអ្នកមានចំណេះដឹងទៅលើអ្នកដែលគោរពសក្ការៈ គឺដូចជាឧត្ដមភាពរបស់ខ្ញុំលើអ្នកដែលទាបជាងគេបំផុតនៃពួកអ្នក
អំពី អាពូអ៊ូម៉ាម៉ះ អាល់ហ្ពាហ៊ីលី رضي الله عنه បាននិយាយថា៖ មានគេរំលឹកប្រាប់រ៉ស៊ូលុលឡោះ ﷺ ពីបុរសពីរនាក់។ ម្នាក់ជាអ្នកដែលគោរពសក្ការៈ និងម្នាក់ទៀតជាអ្នកចេះដឹង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឧត្ដមភាពនៃអ្នកមានចំណេះដឹងទៅលើអ្នកដែលគោរពសក្ការៈ គឺដូចជាឧត្ដមភាពរបស់ខ្ញុំលើអ្នកដែលទាបជាងគេបំផុតនៃពួកអ្នក”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍បន្ដថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ អ្នកនៅលើមេឃនិងផែនដី សូម្បីតែស្រមោចនៅក្នុងរន្ធរបស់វា និងសូម្បីតែត្រី គឺពិតជាប្រសិទ្ធិពរចំពោះអ្នកដែលបង្រៀនប្រការល្អដល់មនុស្សលោក”។
«فَضْلُ العَالِمِ عَلَى العَابِدِ كَفَضْلِي عَلَى أَدْنَاكُمْ»، ثُمَّ قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «إِنَّ اللَّهَ وَمَلاَئِكَتَهُ وَأَهْلَ السَّمَوَاتِ وَالأَرَضِينَ حَتَّى النَّمْلَةَ فِي جُحْرِهَا وَحَتَّى الحُوتَ لَيُصَلُّونَ عَلَى مُعَلِّمِ النَّاسِ الخَيْرَ».
មានគេរំលឹកប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីបុរសពីរនាក់។ ម្នាក់ជាអ្នកដែលគោរពសក្ការៈ និងម្នាក់ទៀតជាអ្នកចេះដឹង។ តើម្នាក់ណាដែលល្អជាង? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ឧត្ដមភាពនៃអ្នកមានចំណេះដឹងផ្នែកសាសនាឥស្លាម អនុវត្តតាមចំណេះដឹងនោះ និងបង្រៀនវាដល់អ្នកដទៃ ទៅលើអ្នកដែលគោរពសក្ការៈដែលគេលះបង់ពេលវេលាដើម្បីតែគោរពសក្ការៈ ដោយមានចំណេះដឹងដែលចាំបាច់គ្រប់គ្រាន់ គឺដូចជាឧត្ដមភាព និងភាពខ្ពង់ខ្ពស់របស់ណាពី ﷺ លើអ្នកដែលទាបជាងគេបំផុតនៃពួកសហាហ្ពាត់។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជាក់ពីមូលហេតុនោះថា នោះក៏ព្រោះតែអល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់របស់ទ្រង់ក្នុងចំណោមម៉ាឡាអ៊ីកាត់ដែលទ្រអារ៉ស្ហ អ្នកនៅលើមេឃនៃបណ្តាម៉ាឡាអ៊ីកាត់ទាំងអស់ ហើយនិងអ្នកដែលនៅលើផែនដីនៃមនុស្សលោក ជិន និងសត្វទាំងអស់ សូម្បីតែសត្វស្រមោចដែលនៅក្នុងរន្ធរបស់វា និងសូម្បីតែត្រីដែលរស់នៅក្នុងសមុទ្រ ពោលគឺទាំងសត្វលើគោក និងសត្វក្នុងទឹក ពួកគេទាំងអស់នោះ គឺសុទ្ធតែប្រសិទ្ធិពរ បួងសួងសុំប្រការល្អឲ្យកើតមានដល់អ្នកដែលបង្រៀនដល់មនុស្សលោកនូវចំណេះដឹងឥស្លាមដែលចំណេះដឹងនោះឯងធ្វើឲ្យមនុស្សទទួលបាននូវជោគជ័យ។
ក្នុងចំណោមវិធីសាស្ត្រនៃការអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ គឺការជំរុញលើកទឹកចិត្ត និងការលើកឧទាហរណ៍។
កិត្តិយសដ៏ខ្ពង់ខ្ពស់របស់អ្នកមានចំណេះដឹងដែលបង្រៀនចំណេះដឹងនោះដល់អ្នកដទៃ ព្រមទាំងបំពេញនូវសិទ្ធិរបស់វាតាមរយៈការអនុវត្ត និងអំពាវនាវ(ផ្សព្វផ្សាយ)។
ជំរុញឲ្យមានការគោរពចំពោះអ្នកចេះដឹង និងអ្នកសិក្សារៀនសូត្រ ព្រមទាំងបួងសួងដល់ពួកគេ។
ជំរុញឲ្យបង្រៀនប្រការល្អដល់អ្នកដទៃ ពីព្រោះវាជាមូលហេតុនៃភាពជោគជ័យ និងសុភមង្គលរបស់ពួកគេ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 416) (2685).
បន្ថែមទៀត (12)
كنوز رياض الصالحين.
لمجموعة من الباحثين (16/ 481).
مرقاة المفاتيح شرح مشكاة المصابيح.
لعلي القاري (1/ 298).
فيض القدير شرح الجامع الصغير.
للمناوي (4/ 432).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 469).
تطريز رياض الصالحين.
لفيصل آل مبارك (ص758).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 954).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 6«فضلُ العالم علىٰ العَابدِ كفضلِي علىٰ أدْنَاكم»،
- مشروع المنهج التعليميمادة الدعوة«إِنَّ اللهَ وَمَلَائِكَتَهُ وَأَهْلَ السَّمَوَاتِ وَالأَرَضِينَ حَتَّى النَّمْلَةَ فِي جُحْرِهَا وَحَتَّى الحُوتَ لَيُصَلُّونَ عَلَى مُعَلِّمِ النَّاسِ الخَيْرَ»
- مشروع المنهج التعليميمادة الدعوة«إِنَّ اللهَ وَمَلَائِكَتَهُ وَأَهْلَ السَّمَوَاتِ وَالأَرَضِينَ حَتَّى النَّمْلَةَ فِي جُحْرِهَا وَحَتَّى الحُوتَ لَيُصَلُّونَ عَلَى مُعَلِّمِ النَّاسِ الخَيْرَ».