“ការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ក្នុងពេលកលិយុគ គឺប្រៀបដូចជាការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)មកកាន់ខ្ញុំ”។
អំពី ម៉ាក់គិល ពិន យ៉ាសើរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ក្នុងពេលកលិយុគ គឺប្រៀបដូចជាការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)មកកាន់ខ្ញុំ”។
«الْعِبَادَةُ فِي الْهَرْجِ كَهِجْرَةٍ إِلَيَّ».
ណាពី ﷺ លោកបានណែនាំក្នុងពេលមានកលិយុគ ភាពវឹកវរ ការកាប់សម្លាប់ និងការច្របូកច្របល់នៃកិច្ចការមនុស្សឱ្យប្រកាន់ខ្ជាប់នូវការគោរពសក្ការៈចំពោះអល់ឡោះ ហើយពិតណាស់ ផលបុណ្យរបស់វាគឺដូចជាការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)ទៅកាន់ណាពី ﷺ ។ នេះគឺដោយសារតែមនុស្សភាគច្រើនធ្វេសប្រហែស និងព្រងើយកន្តើយនៅក្នុងការគោរពសក្ការៈ ហើយមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលឆ្លៀតពេលសម្រាប់ការគោរពសក្ការៈនៅក្នុងកាលៈទេសៈបែបនេះ។
ជំរុញឲ្យគោរពសក្ការៈ និងឆ្ពោះទៅកាន់អល់ឡោះក្នុងពេលដែលមានភាពវឹកវរ ដើម្បីការពារខ្លួនពីភាពច្របូកច្របល់ និងរក្សាខ្លួនពីភាពវិនាសកម្ម។
បញ្ជាក់ពីឧត្តមភាពនៃការគោរពសក្ការៈក្នុងពេលមានភាពវឹកវរ និងពេលដែលមនុស្សមានការព្រងើយកន្តើយ។
គប្បីលើជនមូស្លីមត្រូវចៀសឆ្ងាយពីកន្លែងដែលមានភាពវឹកវរ និងព្រងើយកន្តើយ។
សហេស មូស្លីម (4/ 2268) (2948).
បន្ថែមទៀត (4)
كشف المشكل من حديث الصحيحين (2/ 42).
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (45/ 5).
بهجة الناظرين (2/ 455).
نزهة المتقين (ص942).