“ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
«الدُّعَاءُ لاَ يُرَدُّ بَيْنَ الأَذَانِ وَالإِقَامَةِ».
ណាពី ﷺ លោកបានបញ្ជាក់ពីឧត្តមភាពនៃការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ ដោយបានបញ្ជាក់ថា ការបួងសួងនៅចន្លោះពេលនេះមិនត្រូវបានគេបដិសេធឡើយ ហើយមានសង្ឃឹមខ្ពស់ក្នុងការទទួលបានការឆ្លើយតប។ ដូច្នេះ ចូរពួកអ្នកបួងសួងទៅកាន់អល់ឡោះក្នុងអំឡុងពេលនេះ។
បញ្ជាក់ពីឧត្តមភាពនៃពេលវេលានេះសម្រាប់ការបួងសួង។
នៅពេលដែលអ្នកបួងសួងប្រកាន់ខ្ជាប់នូវសុជីវធម៌នៃការបួងសួង ស្វែងរកពេលវេលានិងទីកន្លែងដែលល្អប្រសើរសម្រាប់ការបួងសួង ចៀសវាងពីការប្រព្រឹត្តល្មើសចំពោះអល់ឡោះ ការពារខ្លួនពីការធ្លាក់ចូលក្នុងប្រការដែលមិនច្បាស់លាស់និងសង្ស័យ និងគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់ នោះការបួងសួងរបស់គេមានសង្ឃឹមខ្ពស់ក្នុងការទទួលបានការឆ្លើយតបពីអល់ឡោះ ដោយការអនុញ្ញាតអំពីទ្រង់។
អ៊ីម៉ាំ អាល់ម៉ាណាវី បានលើកឡើងអំពីការឆ្លើយតបចំពោះការបួងសួងថា៖ ពោលគឺបន្ទាប់ពីបានបំពេញនូវលក្ខខណ្ឌ គោលគ្រឹះ និងសុជីវធម៌នៃការបួងសួង។ ប្រសិនបើមានចំណុចណាមួយខ្វះខាតមិនបានបំពេញ គឺគេមិនត្រូវបន្ទោសនរណាម្នាក់ក្រៅពីខ្លួនឯងឡើយ។
ការឆ្លើយតបចំពោះការបួងសួងមានច្រើនរូបភាព៖ ឬមួយការបួងសួងនោះត្រូវបានគេឆ្លើយតបភ្លាមៗ ឬមួយគេបង្វែរប្រការអាក្រក់ពីជននោះដូចនឹងអ្វីដែលរូបគេបានសុំ ឬមួយគេរក្សាទុកវាសម្រាប់ជននោះនៅថ្ងៃបរលោក។ ទាំងនេះគឺអាស្រ័យលើគតិបណ្ឌិត និងក្តីមេត្តាករុណារបស់អល់ឡោះ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 253) (212).
ស៊ូណាន់ អាពូទើវូទ (1/ 392) (521).
អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (9/ 32) (9812).
បន្ថែមទៀត (10)
الثمر المستطاب في فقه السنة والكتاب.
الألباني (1/ 200).
توضيح الأحكام شرح بلوغ المرام.
لعبد الله البسام (1/ 548).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (2/ 309).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (1/ 486).
سبل السلام.
لمحمد الصنعاني (2/ 707).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"الدعاء لا يرد بين الأذان والإقامة فادعوا" .
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«الدُّعَاءُ لا يُردُّ بينَ الأذَانِ والإقَامَة».
- مشروع المنهج التعليميمادة الفقه مستوى 2«الدُّعَاءُ لَا يُرَدُّ بَيْنَ الأَذَانِ وَالإِقَامَةِ».
- مشروع المنهج التعليميمادة الفقه مستوى 2«الدُّعَاءُ لَا يُرَدُّ بَيْنَ الأَذَانِ وَالإِقَامَةِ».
- مشروع المنهج التعليميمادة الفقه مستوى 2«الدُّعَاءُ لَا يُرَدُّ بَيْنَ الأَذَانِ وَالإِقَامَةِ».