Skip to content

“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសឡាតពីររ៉ក្អាត់សិនមុននឹងអង្គុយចុះ”។

អំពី អាពូក៏តាហ្ទះ អាស្សាឡាមីយ៍ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសឡាតពីររ៉ក្អាត់សិនមុននឹងអង្គុយចុះ”។

«إِذَا دَخَلَ أَحَدُكُمُ الْمَسْجِدَ فَلْيَرْكَعْ رَكْعَتَيْنِ قَبْلَ أَنْ يَجْلِسَ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានជំរុញដល់អ្នកដែលបានចូលម៉ាស្ជិតទោះជានៅពេលណាក៏ដោយ និងក្នុងបំណងអ្វីក៏ដោយឲ្យសឡាតចំនួនពីររ៉ក្អាត់សិនមុននឹងអង្គុយចុះដែលគេឲ្យឈ្មោះថា សឡាតតះយ៉ាតុលម៉ាស្ជិត។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតសឡាតះយ៉ាតុលម៉ាស្ជិតពីររ៉ក្អាត់មុននឹងអង្គុយចុះ។

ការបង្គាប់ប្រើនេះ គឺសម្រាប់អ្នកដែលចូលម៉ាស្ជិត ហើយចង់អង្គុយចុះ។ ដូចនេះ ចំពោះអ្នកដែលចូលម៉ាស្ជិត ហើយចេញមកវិញមុននឹងរូបគេអង្គុយចុះ គឺមិនចូលក្នុងការបង្គាប់ប្រើនេះទេ។

ប្រសិនបើរូបគេចូលម៉ាស្ជិត ខណៈដែលមនុស្សម្នាកំពុងសឡាត ហើយរូបគេចូលសឡាតជាមួយពួកគេ គឺមិនចាំបាច់សឡាតពីររ៉ក្អាត់នោះទៀតទេ។

ឯកសារយោង

សហេស អាល់ពូខរី (1/ 96) (444).

សហេស មូស្លីម (1/ 495) (714).

បន្ថែមទៀត (4)

المفهم لما أشكل من تلخيص كتاب مسلم (2/ 352).

فتح الباري لابن رجب (3/ 274).

التوضيح (5/524).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (15/ 287).