Skip to content

“តើម្នាក់ៗនៃពួកអ្នកចង់បានដែរឬទេនៅពេលដែលរូបគេត្រឡប់ទៅកាន់គ្រួសាររបស់ខ្លួនវិញ គឺប្រទះឃើញសត្វអូដ្ឋញីផើម និងធាត់ៗចំនួនបីក្បាលនោះ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“តើម្នាក់ៗនៃពួកអ្នកចង់បានដែរឬទេនៅពេលដែលរូបគេត្រឡប់ទៅកាន់គ្រួសាររបស់ខ្លួនវិញ គឺប្រទះឃើញសត្វអូដ្ឋញីផើម និងធាត់ៗចំនួនបីក្បាលនោះ”? ពួកយើងបានឆ្លើយថា៖ បាទ ចង់បាន។ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ បីអាយ៉ាត់ដែលម្នាក់ៗនៃពួកអ្នកបានសូត្រវានៅក្នុងសឡាតរបស់ខ្លួននោះ គឺល្អប្រសើរជាងអូដ្ឋញីផើម និងធាត់ៗចំនួនបីក្បាលនោះទៅទៀត”។

«أَيُحِبُّ أَحَدُكُمْ إِذَا رَجَعَ إِلَى أَهْلِهِ أَنْ يَجِدَ فِيهِ ثَلَاثَ خَلِفَاتٍ عِظَامٍ سِمَانٍ؟» قُلْنَا: نَعَمْ. قَالَ: «فَثَلَاثُ آيَاتٍ يَقْرَأُ بِهِنَّ أَحَدُكُمْ فِي صَلَاتِهِ خَيْرٌ لَهُ مِنْ ثَلَاثِ خَلِفَاتٍ عِظَامٍ سِمَانٍ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ពីផលបុណ្យនៃការសូត្រគម្ពីរគួរអានចំនួនបីអាយ៉ាត់នៅក្នុងសឡាត គឺវាល្អប្រសើរជាងបុគ្គលម្នាក់មានសត្វអូដ្ឋញីផើម និងធាត់ៗចំនួនបីក្បាលនៅក្នុងផ្ទះរបស់ខ្លួនទៅទៀត។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីឧត្តមភាពនៃការសូត្រគម្ពីរគួរអាននៅក្នុងសឡាត។

ទង្វើកុសល គឺល្អប្រសើរ និងគង់វង្សជាងទ្រព្យសម្បត្តិលោកិយដែលមិនឋិតឋេរនេះ។

ឧត្តមភាពនេះ គឺពុំមែនកំណត់ត្រឹមការសូត្រចំនួនបីអាយ៉ាត់តែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ កាលណាអ្នកសឡាតសូត្រកាន់តែច្រើនអាយ៉ាត់ គឺផលបុណ្យរបស់វាកាន់តែល្អប្រសើរជាងចំនួនសត្វអូដ្ឋដូចគ្នាដែរ។

ឯកសារយោង

សហេស មូស្លីម (1/ 552) (802).

បន្ថែមទៀត (4)

إكمال المعلم (3/172).

الإفصاح عن معاني الصِّحاح (8/65).

فتح المنعم شرح صحيح مسلم (3/620).

البحر المحيط الثجاج (16/343).