“ឈាម(អាយុជីវិត)របស់អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែដោយ(ការប្រព្រឹត្ត)ប្រការមួយក្នុងចំណោមប្រការទាំងបី
អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឈាម(អាយុជីវិត)របស់អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែដោយ(ការប្រព្រឹត្ត)ប្រការមួយក្នុងចំណោមប្រការទាំងបី៖ អ្នកដែលរៀបការ រួចប្រព្រឹត្តអំពើហ្ស៊ីណា ជីវិតសងដោយជីវិត និងអ្នកដែលបោះបង់សាសនា បំបែកបំបាក់សាមគ្គីភាព”។
«لَا يَحِلُّ دَمُ امْرِئٍ مُسْلِمٍ إِلَّا بِإِحْدَى ثَلَاثٍ: الثَّيِّبُ الزَّانِي، وَالنَّفْسُ بِالنَّفْسِ، وَالتَّارِكُ لِدِينِهِ المُفَارِقُ لِلْجَمَاعَةِ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ឈាម ឬអាយុជីវិតរបស់អ្នកមូស្លីមត្រូវបានហាមឃាត់ មិនអនុញ្ញាតឲ្យប៉ះពាល់ឡើយ លើកលែងតែរូបគេបានប្រព្រឹត្តប្រការណាមួយក្នុងចំណោមប្រការទាំងបីនេះ៖ ទីមួយ៖ អ្នកដែលបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ រួចទៅប្រព្រឹត្តអំពើហ្ស៊ីណា។ ជននោះត្រូវបានអនុញ្ញាតឲ្យសម្លាប់ដោយការគប់នឹងដុំថ្ម។ ទីពីរ៖ អ្នកដែលសម្លាប់ជនដែលត្រូវបានការពារដោយច្បាប់ដោយចេតនា និងដោយខុសច្បាប់។ ជននេះត្រូវបានអនុញ្ញាតឲ្យសម្លាប់ដោយភ្ជាប់នឹងលក្ខខណ្ឌដែលបានកំណត់។ ទីបី៖ អ្នកដែលចាកចេញពីសម្ព័ន្ធភាពអ្នកមូស្លីម មិនថាដោយការបោះបង់សាសនាឥស្លាមទាំងស្រុង ដែលធ្វើឱ្យរបូតចេញពីឥស្លាម(មួរតាត់) ឬដោយការបំបែកបំបាក់សម្ព័ន្ធភាពអ្នកមូស្លីម តែមិនឈានដល់របូតចេញពីឥស្លាមឡើយ ដោយគ្រាន់តែបោះបង់ផ្នែកខ្លះនៃសាសនាឥស្លាម ដូចជាពួកបះបោរ អ្នកដែលកាត់ផ្តាច់ផ្លូវ ឬពួកដែលបះបោរចេញប្រយុទ្ធប្រឆាំងនឹងថ្នាក់ដឹកនាំជាដើម។
ហាមឃាត់ការប្រព្រឹត្តទង្វើណាមួយក្នុងចំណោមទង្វើទាំងបីនេះ។ ជនណាដែលដែលប្រព្រឹត្តទង្វើណាមួយក្នុងចំណមទង្វើទាំងបីនេះនឹងត្រូវទទួលទោសប្រហារជីវិត អាចជាការប្រហារជីវិតព្រោះតែភាគគ្មានជំនឿ(កាហ្វៀរ) នោះគឺអ្នកដែលរបូតចេញពីឥស្លាម(មួរតាត់) ឬមួយជាការអនុវត្តទោសព្រហ្មទណ្ឌ នោះគឺអ្នកដែលរៀបការរួច ហើយប្រព្រឹត្តអំពើហ្ស៊ីណា និងអ្នកដែលសម្លាប់ជីវិតដោយចេតនា។
ចាំបាច់ត្រូវថែរក្សាកិត្តិយសឲ្យបានល្អបរិសុទ្ធ។
ចាំបាច់ត្រូវគោរព និងឲ្យតម្លៃអ្នកមូស្លីម ហើយពិតណាស់ អាយុជីវិតរបស់អ្នកមូស្លីមត្រូវបានការពារដោយច្បាប់។
ជំរុញឲ្យនៅជាមួយនឹងក្រុមអ្នកមូស្លីមទាំងឡាយ ហើយមិនត្រូវបែកចេញពីពួកគេឡើយ។
បង្ហាញពីរបៀបបង្រៀនដ៏ល្អរបស់ណាពី ﷺ ដោយជួនកាលលោកបែងចែកប្រសាសន៍របស់លោកជាផ្នែកៗ ពីព្រោះការបែងចែកនេះជួយកំណត់ និងប្រមូលផ្តុំបញ្ហាឱ្យនៅតែមួយ។ វាក៏ជួយឱ្យងាយចងចាំផងដែរ។
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ញត្តិនូវច្បាប់ព្រហ្មទណ្ឌ(ហ៊ូទូត) ដើម្បីបង្ក្រាបជនល្មើស ព្រមទាំងការពារ និងទប់ស្កាត់សង្គមពីបទឧក្រិដ្ឋទាំងឡាយ។
ការអនុវត្តច្បាប់ព្រហ្មទណ្ឌទាំងនេះ គឺជាតួនាទីរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ។
មូលហេតុដែលត្រូវទទួលទោសប្រហារជីវិតមានច្រើនជាងបីករណីនេះ ក៏ប៉ុន្តែវាមិនចេញក្រៅមូលហេតុទាំងបីនេះឡើយ។ អ៊ិពនូអាល់អារ៉ពី អាល់ម៉ាលីគី បាននិយាយថា៖ គ្មានស្ថានភាពណាមួយដែលចេញផុតពីករណីទាំងបីនេះទេ។ ចំពោះអ្នកដែលប្រព្រឹត្តអំពើមន្តអាគម ឬជេរប្រមាថណាពីរបស់អល់ឡោះ គឺជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ)។ ដូចនេះ វាចូលក្នុងករណីអ្នកដែលបោះបង់សាសនារបស់ខ្លួន។
សហេស អាល់ពូខរី (9/ 5) (6878).
សហេស មូស្លីម (3/ 1302) (1676).
បន្ថែមទៀត (6)
التحفة الربانية في شرح الأربعين حديثًا النووية.
لإسماعيل الأنصاري (ص32).
شرح الأربعين النووية.
لابن عثيمين (ص165).
تاج العروس من جواهر القاموس.
للزبيدي (2/ 115).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- العلم الواجب بدون فقه وبدون زيادات1عَنِ ابْنِ مَسْعُودٍ -رَضِي اللَّهُ عَنْهُ- قَالَ: قَالَ رَسُولُ اللَّهِ -صَلَّى اللَّهُ عَلَيْه وَسَلَّمَ-: (لَا يَحِلُّ دَمُ امْرِئٍ مُّسْلِمٍ إِلَّا بِإِحْدَى ثَلَاثٍ: الثَّيِّبُ الزَّانِي، وَالنَّفْسُ بِالنَّفْسِ، وَالتَّارِكُ لِدِينِهِ
- شرح الأربعين النووية«لَا يَحِلُّ دَمُ امْرِئٍ مُسْلِمٍ إلَّا بِإِحْدَى ثَلَاثٍ: الثَّيِّبُ الزَّانِي، وَالنَّفْسُ بِالنَّفْسِ، وَالتَّارِكُ لِدِينِهِ الْمُفَارِقُ لِلْجَمَاعَةِ».