៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។
អំពី ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنه ពិតណាស់ គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់បានសួរថា៖ តើពួកគេមានបញ្ហាអ្វី? ពួកគេបានឆ្លើយថា៖ ពួកគេត្រូវបានគេដាក់ទោសដោយសារមិនបានបង់ពន្ធ។ ពេលនោះ ហ៊ីស្ហាមបាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។
«إِنَّ اللهَ يُعَذِّبُ الَّذِينَ يُعَذِّبُونَ النَّاسَ فِي الدُّنْيَا».
ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنهما គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលមិនមែនជាជនជាតិអារ៉ាប់ត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់ក៏សួរថា៖ តើពួកគេមានបញ្ហាអ្វី? គេបានប្រាប់គាត់ថា គេធ្វើបែបនេះដាក់ពួកគេដោយសារតែពួកគេមិនបានបង់ពន្ធ ខណៈដែលពួកគេមានលទ្ធភាព។ ពេលនោះ ហ៊ីស្ហាម رضي الله عنهما បាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយដោយបំពានខុសពីការពិត។
ការបង់ពន្ធ(ជីសយ៉ះ)៖ ជាទ្រព្យសម្បត្តិដែលគេដាក់កាតព្វកិច្ចទៅលើបុរសៗនៃពួកអះលីគីតាប(យូដា និងគ្រឹស្ទាន)ដែលធំដឹងក្តី និងមានទ្រព្យសម្បត្តិ ជាថ្នូរនឹងការការពារពួកគេ និងការរស់នៅរបស់ពួកគេក្នុងប្រទេសឥស្លាម។
ហាមឃាត់ការធ្វើទារុណកម្មមនុស្សដោយខុសច្បាប់ឥស្លាម សូម្បីតែពួកគេជាអ្នកគ្មានជំនឿ។
ព្រមានដល់ជនបំពានទាំងឡាយ។
ការប្រកាន់ខ្ជាប់របស់បណ្តាសហាហ្ពាត់រ៉ស៊ូលុលឡោះ ﷺ ចំពោះការប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។
អាន់ណាវ៉ាវី បាននិយាយថា៖ នេះគឺចំពោះការធ្វើទារុណកម្មអ្នកដទៃដោយខុសច្បាប់។ ដូចនេះ មិនចូលក្នុងការព្រមាននេះទេចំពោះការដែលដាក់ទណ្ឌកម្មដោយស្របច្បាប់ ដូចជា គីសស(ការសងសឹក) ហ៊ូទូត(ការផ្តន្ទាទោស) និង អាត់តាក់ហ្សៀរ(ការពិន័យតាមផ្លូវច្បាប់)ជាដើម។
សហេស មូស្លីម (4/ 2018) (2613).
បន្ថែមទៀត (10)
نزهة المتقين.
لمجموعة من الباحثين (2/ 1103).
كنوز رياض الصالحين.
لمجموعة من الباحثين (19/ 108).
بهجة الناظرين.
لسليم الهلالي (3/ 117).
مرقاة المفاتيح شرح مشكاة المصابيح.
لعلي القاري (6/ 2301).
شرح رياض الصالحين.
لابن عثيمين (6/ 295).