Skip to content

“ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។ ហើយចូរយកវារុំសពអ្នកស្លាប់នៃពួកអ្នក”។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។ ហើយចូរយកវារុំសពអ្នកស្លាប់នៃពួកអ្នក”។

«البَسُوا مِنْ ثِيَابِكُمُ البَيَاضَ، فَإِنَّهَا مِنْ خَيْرِ ثِيَابِكُمْ، وَكَفِّنُوا فِيهَا مَوْتَاكُمْ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានណែនាំដល់បុរសឲ្យស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស និងយកវាមករុំសពអ្នកស្លាប់ផងដែរ ព្រោះវាជាសម្លៀកបំពាក់ដែលល្អជាងគេ។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស ហើយក៏អនុញ្ញាតឲ្យស្លៀកពាក់ពណ៌ផ្សេងផងដែរ។

ស៊ូណិតរុំសព(កាហ្វាន់)អ្នកស្លាប់ដោយក្រណាត់ដែលមានពណ៌។

អាសស្ហាវកានី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស និងយកវាមករុំសពអ្នកស្លាប់ផងដែរ ពីព្រោះវាស្អាតស្អំ និងល្អប្រសើរជាងពណ៌ផ្សេង។ ហេតុផលពណ៌សគឺល្អជាង ព្រោះតែវាភ្លឺច្បាស់ ហើយវាស្អាតស្អំជាង ព្រោះសូម្បីតែវត្ថុតូចបំផុតដែលប៉ះវានឹងអាចមើលឃើញយ៉ាងច្បាស់។ ដូច្នេះពណ៌សត្រូវបានគេជ្រើសជាអាទិភាព។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (6/ 27) (3878).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (2/ 311) (994).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (2/ 453) (1472).

បន្ថែមទៀត (1)

ذخيرة العقبى في شرح المجتبى (19/ 16).