“ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។
«يَسِّرُوا وَلَا تُعَسِّرُوا، وَبَشِّرُوا وَلَا تُنَفِّرُوا».
ណាពី ﷺ លោកបង្គាប់ប្រើឲ្យមានការបន្ធូរបន្ថយ និងធ្វើឲ្យមានភាពងាយស្រួលដល់មនុស្ស ហើយមិនត្រូវបង្កការលំបាកដល់ពួកគេឡើយចំពោះគ្រប់កិច្ចការទាំងអស់ ទាំងកិច្ចការសាសនា និងកិច្ចការលោកិយ។ ការធ្វើដូចនេះ គឺត្រូវស្ថិតនៅក្នុងកម្រិតព្រំដែនដែលអល់ឡោះបានអនុញ្ញាត និងបានបញ្ញត្តិច្បាប់។ ហើយលោកជំរុញឲ្យផ្តល់ដំណឹងរីករាយដល់ពួកគេ និងមិនត្រូវធ្វើឲ្យពួកគេគេចចេញពីរូបគេឡើយ។
...:
ចាំបាច់លើអ្នកមានជំនឿត្រូវធ្វើឲ្យមនុស្សស្រឡាញ់អល់ឡោះ និងជំរុញពួកគេឲ្យចូលចិត្តធ្វើអំពើល្អ។
គប្បីលើអ្នកដែលអំពាវនាវ(ហ្ទាក់វ៉ះ)ទៅកាន់អល់ឡោះត្រូវពិនិត្យមើលប្រកបដោយគតិបណ្ឌិតចំពោះរបៀបផ្សព្វផ្សាយ និងអំពាវនាវមនុស្សទៅកាន់សាសនាឥស្លាម។
ការផ្តល់ដំណឹងល្អនឹងបង្កើតអារម្មណ៍រីករាយ ការទទួលស្វាគមន៍ និងការលួងលោមចំពោះអ្នកអំពាវនាវ និងចំពោះអ្វីដែលគេបានផ្តល់ដល់មនុស្សជាតិ។
ការបង្កការលំបាក គឺធ្វើឲ្យមនុស្សរត់គេច បែរចេញ និងមានមន្ទិលសង្ស័យចំពោះសម្តីអ្នកអំពាវនាវនោះ។
ភាពធំធេងនៃក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយពិតណាស់ ទ្រង់ពេញចិត្តឲ្យពួកគេនូវសាសនាមួយដែលមានការអនុគ្រោះ និងច្បាប់បញ្ញត្តិមួយដែលមានលក្ខណៈងាយស្រួល។
ការផ្តល់ភាពងាយស្រួលដែលគេបង្គាប់ប្រើ គឺស្ថិតនៅក្នុងអ្វីដែលច្បាប់ឥស្លាមបាននាំមក។
សហេស អាល់ពូខរី (1/ 25) (69).
សហេស មូស្លីម (3/ 1358) (1732).
បន្ថែមទៀត (6)
شرح صحيح البخاري.
لابن بطال (1/ 153).
إرشاد الساري لشرح صحيح البخاري.
لأبو العباس القسطلاني (1/ 169).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 687).