គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេឯង)។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាត។
អំពី អាល់អាសវ៉ាត់ ពិន យ៉ាហ្ស៊ីទ បាននិយាយថា៖
ខ្ញុំបានសួរអាអ៊ីស្ហះថា៖ តើណាពី ﷺ លោកធ្វើអ្វីខ្លះនៅក្នុងផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេឯង)។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាត។
سَأَلْتُ عَائِشَةَ مَا كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَصْنَعُ فِي بَيْتِهِ؟ قَالَتْ: كَانَ يَكُونُ فِي مِهْنَةِ أَهْلِهِ -تَعْنِي خِدْمَةَ أَهْلِهِ-، فَإِذَا حَضَرَتِ الصَّلاَةُ خَرَجَ إِلَى الصَّلاَةِ.
មានគេសួរអ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها ពីស្ថានភាពរបស់ណាពី ﷺ នៅក្នុងផ្ទះរបស់លោក ថាតើលោកធ្វើអ្វីខ្លះ? គាត់បានឆ្លើយថា៖ លោកជាមនុស្សលោកធម្មតាដូចគេឯងដែរ។ លោកធ្វើការដូចបុរសទាំងឡាយធ្វើការនៅក្នុងផ្ទះរបស់ពួកគេដែរ ដោយលោកបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់លោកដូចគេឯង។ លោកច្បូតទឹកដោះពពែ ប៉ះសម្លៀកបំពាក់ ដេរស្បែកជើង និងជួសជុលធុងទឹក។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាតដោយមិនពន្យារពេលឡើយ។
បង្ហាញពីភាពពេញលេញនៃការដាក់ខ្លួនរបស់ណាពី ﷺ និងការធ្វើល្អរបស់លោកចំពោះក្រុមគ្រួសារ។
មិនត្រូវឲ្យកិច្ចការលោកិយរំខានមិនឲ្យប្រតិបត្តិសឡាតឡើយ។
ការថែរក្សារបស់ណាពី ﷺ លើការសឡាតក្នុងពេលដំបូងរបស់វា។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះជំរុញឲ្យបុរសចេះបម្រើគ្រួសារ ដាក់ខ្លួន និងបោះបង់ភាពក្រអឺតក្រទម។
សហេស អាល់ពូខរី (1/ 136) (676).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 660).
شرح رياض الصالحين.
لابن عثيمين (3/ 526).
شرح صحيح البخاري.
لابن بطال (2/ 296).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 516).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- مجموعة زاد السيرة النبوية (2)1«سألت عائشة رضي الله عنها: ما كان النَّبيُّ صلى الله عليه وسلم يصنع في بيته؟ قالت: كان يكون في مِهْنَةِ أهله -أي: خدمة أهله-، فإذا حضرت الصَّلاة خرج إلى الصَّلاة».
- مجموعة زاد التربية الإسلامية (4)التربية الإسلامية 4«كانَ يَكُونُ في مِهْنَةِ أَهْلِهِ -تَعْنِي: خِدْمَةَ أَهْلِهِ- فَإِذا حَضَرَتِ الصَّلاةُ خَرَجَ إلى الصَّلاةِ».
- نبراس طالب (4)1«كَانَ يَكُونُ فِي مِهْنَةِ أَهْلِهِ (تَعْنِي خِدْمَةَ أَهْلِهِ) فَإِذَا حَضَرَتِ الصَّلاَةُ خَرَجَ إِلَى الصَّلاَةِ»
- يومي الأول في الإسلام«كَانَ يَكُونُ فِي مِهْنَةِ أَهْلِهِ - تَعْنِي خِدْمَةَ أَهْلِهِ - فَإِذَا حَضَرَتِ الصَّلاَةُ خَرَجَ إِلَى الصَّلاَةِ»