តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ
អំពី ហ្ស៊េទ ពិន ខលិត អាល់ជូហ៊ើនី رضي الله عنه ពិតណាស់គាត់បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានសឡាតស៊ូពុសធ្វើជាអ៊ីម៉ាំពួកយើងនៅឯហ៊ូទៃពីយ៉ះបន្ទាប់ពីភ្លៀងធ្លាក់នៅពេលយប់។ នៅពេលសឡាតចប់ លោកបានបែរមកកាន់មនុស្ស ហើយបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់នោះ គឺជាអ្នកមានជំនឿមកចំពោះយើង ហើយគ្មានជំនឿចំពោះផ្កាយនានា។ ចំណែកឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកគ្មានជំនឿចំពោះយើង ហើយមានជំនឿចំពោះផ្កាយ”។
صَلَّى لَنَا رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ صَلَاةَ الصُّبْحِ بِالْحُدَيْبِيَةِ عَلَى إِثْرِ سَمَاءٍ كَانَتْ مِنَ اللَّيْلَةِ، فَلَمَّا انْصَرَفَ أَقْبَلَ عَلَى النَّاسِ، فَقَالَ: «هَلْ تَدْرُونَ مَاذَا قَالَ رَبُّكُمْ؟» قَالُوا: اللهُ وَرَسُولُهُ أَعْلَمُ، قَالَ: «أَصْبَحَ مِنْ عِبَادِي مُؤْمِنٌ بِي وَكَافِرٌ، فَأَمَّا مَنْ قَالَ: مُطِرْنَا بِفَضْلِ اللهِ وَرَحْمَتِهِ، فَذَلِكَ مُؤْمِنٌ بِي وَكَافِرٌ بِالْكَوْكَبِ، وَأَمَّا مَنْ قَالَ: بِنَوْءِ كَذَا وَكَذَا، فَذَلِكَ كَافِرٌ بِي وَمُؤْمِنٌ بِالْكَوْكَبِ».
ណាពី ﷺ លោកបានសឡាតស៊ូពុសនៅឯហ៊ូទៃពីយ៉ះ(ជាភូមិមួយក្បែរក្រុងម៉ាក្កះ)ក្រោយពីភ្លៀងបានបង្អុរមកនាយប់នោះ។ នៅពេលលោកឲ្យសាឡាម និងបានសឡាតរួចរាល់ លោកក៏បានបែរមុខទៅកាន់មនុស្សលោក ហើយសួរពួកគេថា៖ តើពួកអ្នកដឹងដែរឬទេថា តើម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់បានមានបន្ទូលអ្វីខ្លះ? ពេលនោះពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជាក់ថា នៅពេលដែលមានភ្លៀងធ្លាក់ ទ្រង់បានបែងចែកមនុស្សជាពីរក្រុម៖ ក្រុមមួយមានជំនឿចំពោះអល់ឡោះ ហើយក្រុមមួយទៀតគ្មានជំនឿចំពោះអល់ឡោះឡើយ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់ ដោយគេភ្ជាប់ការធ្លាក់ភ្លៀងទៅនឹងអល់ឡោះជាម្ចាស់ នោះគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះថាជាអ្នកបង្កើត និងជាអ្នកចាត់ចែងចក្រវាឡ ហើយគ្មានជំនឿចំពោះផ្កាយនានាឡើយ។ រីឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកដែលគ្មានជំនឿចំពោះអល់ឡោះ ហើយមានជំនឿចំពោះផ្កាយ។ នេះជាភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច)ដោយសារតែគេភ្ជាប់ការធ្លាក់ភ្លៀងទៅនឹងផ្កាយ ខណៈដែលអល់ឡោះជាម្ចាស់មិនបានចាត់ទុកវាជាមូលហេតុដោយយោងតាមច្បាប់អ៊ីស្លាមឬការកំណត់នៃព្រេងវាសនា(កទើរ)នោះឡើយ។ ចំណែកឯអ្នកដែលភ្ជាប់ការធ្លាក់ភ្លៀង ក៏ដូចជាហេតុការណ៍ទាំងឡាយនៅលើផែនដីទៅនឹងចលនានៃការរះឡើង ឬលិចបាត់ទៅវិញរបស់ផ្កាយ ហើយមានជំនឿថា ផ្កាយនោះខ្លួនឯងផ្ទាល់ជាអ្នកបង្កើតឲ្យមាននូវហេតុការណ៍ទាំងនោះ គឺជាភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។
...:
បន្ទាប់ពីភ្លៀងធ្លាក់រួច ស៊ូណិតឲ្យសូត្រថា៖ “ مُطِرْنَا بِفَضْلِ اللهِ وَرَحْمَتِهِ” (ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់)។
ជនណាដែលភ្ជាប់ឧបការគុណនៃការបញ្ចុះទឹកភ្លៀង និងហេតុការណ៍ផ្សេងទៀតទៅកាន់ផ្កាយថា វាជាអ្នកបង្កើត និងជាអ្នកធ្វើឲ្យមានវត្តមាននៃប្រការទាំងអស់នោះ គឺជាអ្នកគ្មានជំនឿដែលជាភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។ រីឯជនណាដែលភ្ជាប់រឿងរ៉ាវទាំងនោះទៅកាន់ផ្កាយថាវាជាមូលហេតុដែលនាំឲ្យកើតមាននូវហេតុការណ៍ទាំងនោះ គឺជាអ្នកគ្មានជំនឿដែលជាភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច) ព្រោះនោះមិនមែនជាមូលហេតុដែលយោងទៅតាមច្បាប់អ៊ីស្លាម ឬញ្ញាណឡើយ។
ជាការពិតណាស់ ឧបការគុណ(នៀកម៉ាត់)ទាំងឡាយ អាចជាមូលហេតុនាំឲ្យក្លាយជាអ្នកគ្មានជំនឿ បើកាលណាគេរមិលគុណ ហើយក៏អាចជាមូលហេតុដែលនាំឲ្យក្លាយជាអ្នកមានជំនឿផងដែរ បើកាលណាគេដឹងគុណ។
ហាមឃាត់ចំពោះការនិយាយថា៖ “ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ” បើទោះជាគេចង់សំដៅលើពេលវេលាក៏ដោយ ដើម្បីទប់ស្កាត់កុំឲ្យធ្លាក់ចូលក្នុងប្រការស្ហ៊ីរិក។
ចាំបាច់ត្រូវភ្ជាប់ដួងចិត្តទៅនឹងអល់ឡោះជាម្ចាស់ក្នុងការដែលទទួលបានឧបការគុណ និងការដែលបានរួចផុតពីគ្រោះ។
សហេស អាល់ពូខរី (1/ 169) (846).
សហេស មូស្លីម (1/ 83) (71).
បន្ថែមទៀត (2)
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (2/ 484).
المفهم لما أشكل من تلخيص كتاب مسلم (1/ 260).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- التوحيد في ضوء عقيدة الإمام الشافعي رحمه الله ونصوصه ومروياته"صلى لنا رسول الله صلى الله عليه وسلم صلاة الصبح بالحديبية على إثر سماء كانت من الليل، فلما انصرف أقبل على الناس فقال: هل تدرون ماذا قال ربكم؟. قالوا: الله ورسوله أعلم، قال: قال: أصبح من عبادي مؤمن بي وكافر، فأما من قال: مطرنا بفضل الله ورح
- محرمات استهان بها كثير من الناسصلى لنا رسول الله صلى الله عليه وسلم صلاة الصبح بالحديبية على أثر سماء كانت من الليلة، فلما انصرف أقبل على الناس، فقال: هل تدرون ماذا قال ربكم؟ قالوا: الله ورسوله أعلم، قال: " أصبح من عبادي مؤمن بي وكافر، فأما من قال مطرنا بفضل الله ورحمته
- موسوعة الإيمان«أَصْبَحَ مِنْ عِبَادِي مُؤْمِنٌ بِي وَكَافِرٌ، فَأَمَّا مَنْ قَالَ: مُطِرْنَا بِفَضْلِ اللَّهِ وَرَحْمَتِهِ، فَذَلِكَ مُؤْمِنٌ بِي وَكَافِرٌ بِالكَوْكَبِ، وَأَمَّا مَنْ قَالَ: بِنَوْءِ كَذَا وَكَذَا، فَذَلِكَ كَافِرٌ بِي وَمُؤْمِنٌ بِالكَو