Skip to content

ពិតណាស់ ណាពី ﷺ នៅពេលលោកចូលគេងរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចស្ដោះតិចៗទៅក្នុងកំបង់ដៃនោះ ហើយសូត្រ៖ " قُلْ هُوَ اللهُ أحَدٌ " " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ

អំពី អាអ៊ីស្ហះ رضي الله عنها ថា៖

ពិតណាស់ ណាពី ﷺ នៅពេលលោកចូលគេងរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចស្ដោះតិចៗទៅក្នុងកំបង់ដៃនោះ ហើយសូត្រ៖ " قُلْ هُوَ اللهُ أحَدٌ " " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ "។ បន្ទាប់មក លោកយកដៃជូតខ្លួនសព្វកន្លែងដែលអាចជូតបាននៃខ្លួនប្រាណរបស់លោកដោយចាប់ផ្ដើមពីក្បាលនិងមុខ បន្ទាប់មក ផ្នែកខាងមុខនៃដងខ្លួន។ លោកធ្វើដូចនេះចំនួនបីដង។

أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا أَوَى إِلَى فِرَاشِهِ كُلَّ لَيْلَةٍ جَمَعَ كَفَّيْهِ، ثُمَّ نَفَثَ فِيهِمَا فَقَرَأَ فِيهِمَا: {قُلْ هُوَ اللهُ أَحَدٌ}، وَ{قُلْ أَعُوذُ بِرَبِّ الْفَلَقِ}، وَ{قُلْ أَعُوذُ بِرَبِّ النَّاسِ}، ثُمَّ يَمْسَحُ بِهِمَا مَا اسْتَطَاعَ مِنْ جَسَدِهِ، يَبْدَأُ بِهِمَا عَلَى رَأْسِهِ وَوَجْهِهِ وَمَا أَقْبَلَ مِنْ جَسَدِهِ، يَفْعَلُ ذَلِكَ ثَلَاثَ مَرَّاتٍ.

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺនៅពេលដែលលោកឡើងលើគ្រែរបស់លោកដើម្បីសម្រាន្តនៅរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចលើកវាឡើង(ដូចជាក្នុងពេលដែលគេសុំបួងសួង) ហើយស្ដោះទឹកមាត់តិចៗដាក់ក្នុងកំបង់ដៃនោះ រួចសូត្រស៊ូរ៉ោះទាំងបីនេះ គឺ៖ " قُلْ هُوَ اللهُ أحَدٌ" " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ "។ បន្ទាប់មក លោកយកដៃជូតខ្លួនសព្វកន្លែងដែលអាចជូតបាននៃខ្លួនប្រាណរបស់លោកដោយចាប់ផ្ដើមពីក្បាលនិងមុខ បន្ទាប់មក ផ្នែកខាងមុខនៃដងខ្លួនរបស់លោក។ ហើយលោកធ្វើដូចនេះចំនួនបីដង។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតសូត្រស៊ូរ៉ោះ អាល់អៀខ្លើស ស៊ូរ៉ោះ អាល់ហ្វាឡឹក និងស៊ូរ៉ោះ អាន់ណាស មុនពេលចូលគេង និងស្តោះទឹកមាត់តិចៗដាក់កំបង់ដៃ រួចយកមកជូតលើខ្លួនប្រាណសព្វកន្លែងដែលគេអាចជូតបាន។

ឯកសារយោង

សហេស អាល់ពូខរី (6/ 190) (5017).

(7/ 133) (5748).

បន្ថែមទៀត (5)

الكاشف عن حقائق السُّنن (5/1651).

عمدة القاري شرح صحيح البخاري (20/ 35).

التوضيح لشرح الجامع الصحيح ( 24/ 91).

النهاية في غريب الحديث والأثر (ص 929).

شرح سنن أبي داود لابن رسلان (19/268).