មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ បានចូលមកជួបខ្ញុំ ខណៈដែលខ្ញុំគ្របហឹបតូចមួយដោយផ្ទាំងក្រណាត់ដែលមានរូបភាពនៅលើនោះ។ នៅពេលដែលលោកឃើញវា លោកបានទាញវាចេញ ហើយលោកបានប្រែទឹកមុខ។ លោកបានមានប្រសាសន៍ថា៖ “ឱអាអ៊ីស្ហះ! មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ”។ អាអ៊ីស្ហះបាននិយាយថា៖ បន្ទាប់មក ពួកយើងបានកាត់ផ្ទាំងក្រណាត់នោះ ហើយពួកយើងបានប្រើវាធ្វើជាខ្នើយមួយ ឬពីរ។
دَخَلَ عَلَيَّ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَقَدْ سَتَرْتُ سَهْوَةً لِي بِقِرَامٍ فِيهِ تَمَاثِيلُ، فَلَمَّا رَآهُ هَتَكَهُ وَتَلَوَّنَ وَجْهُهُ وَقَالَ: «يَا عَائِشَةُ، أَشَدُّ النَّاسِ عَذَابًا عِنْدَ اللهِ يَوْمَ الْقِيَامَةِ الَّذِينَ يُضَاهُونَ بِخَلْقِ اللهِ» قَالَتْ عَائِشَةُ: «فَقَطَعْنَاهُ فَجَعَلْنَا مِنْهُ وِسَادَةً أَوْ وِسَادَتَيْنِ».
ណាពី ﷺ លោកបានចូលទៅក្នុងផ្ទះរបស់លោកដែលអាអ៊ីស្ហះ رضي الله عنها ស្នាក់នៅ ហើយលោកបានឃើញអាអ៊ីស្ហះគ្របហឹបតូចមួយដែលគេដាក់របស់របរនៅក្នុងនោះដោយផ្ទាំងក្រណាត់ដែលមានរូបភាពមានជីវិតនៅលើនោះ។ ពេលនោះ លោកបានប្រែទឹកមុខដោយភាពខឹងសម្បាក្នុងនាមអល់ឡោះ និងបានទាញវាចេញ ហើយបានមានប្រសាសន៍ថា៖ អ្នកដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែលប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះនៅក្នុងគំនូរបស់ខ្លួន។ អាអ៊ីស្ហះ បាននិយាយថា៖ បន្ទាប់មក ពួកយើងបានកាត់ផ្ទាំងក្រណាត់នោះ ហើយពួកយើងបានប្រើវាធ្វើជាខ្នើយមួយ ឬពីរ។
...:
ត្រូវប្រឆាំងនឹងអំពើអាក្រក់នៅពេលឃើញវា និងមិនត្រូវពន្យារពេលឡើយ ដរាបណាការធ្វើដូចនោះ មិននាំឲ្យកើតមាននូវប្រការអាក្រក់ដែលធំជាងនេះ។
ទណ្ឌកម្មនៅថ្ងៃបរលោកមានកម្រិតខុសៗគ្នាអាស្រ័យទៅតាមទម្ងន់នៃអំពើបាប។
ការគូររូបអ្វីដែលមានវិញ្ញាណ គឺស្ថិតក្នុងចំណោមបាបកម្មធំ។
ក្នុងចំណោមហេតុផលនៃការហាមឃាត់ការគូររូប គឺការប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ ទោះជាអ្នកគូរមានចេតនាប្រដូច ឬអត់ក៏ដោយ។
ការយកចិត្តទុកដាក់របស់ច្បាប់អ៊ីស្លាមលើការថែរក្សាទ្រព្យសម្បត្តិតាមរយៈការប្រើប្រាស់វាបន្ទាប់ពីបានដកចេញនូវអ្វីដែលគេបានហាមឃាត់ចេញពីវា។
ហាមឃាត់ការផលិតរូបភាពមានវិញ្ញាណគ្រប់ទម្រង់ទាំងអស់ ទោះបីជាវាត្រូវបានប្រើប្រាស់ក្នុងលក្ខណៈបន្ទាបបន្ថោកក៏ដោយ។
សហេស អាល់ពូខរី (7/ 168) (5954).
សហេស មូស្លីម (3/ 1668) (2107).
បន្ថែមទៀត (7)
القول المفيد على كتاب التوحيد.
لابن عثيمين (2/ 442).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص399).
الجديد في شرح كتاب التوحيد.
للقرعاوي (ص441).
كتاب التوحيد لمحمد بن عبد الوهاب (ص138).
បានដកស្រង់ក្នុងសៀវភៅ
7 សៀវភៅបន្ថែមទៀត (7)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 3«يَا عَائِشَةُ! أَشَدُّ النَّاسِ عَذَاباً عِنْدَ الله يَوْمَ القِيامَةِ الَّذِينَ يُضَاهُونَ بِخَلْقِ الله».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 8«يَا عَائِشَةُ، أَشَدُّ النَّاسِ عَذَاباً عِنْدَ الله يَوْمَ الْقِيَامَةِ الَّذِينَ يُضَاهُونَ بِخَلْقِ الله»
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«أَشَدُّ النَّاسِ عَذَابًا يَوْمَ القِيَامَةِ الَّذِينَ يُضَاهُونَ بِخَلْقِ اللهِ»[7].
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«إِنَّ أَشَدَّ النَّاسِ عَذَابًا عِنْدَ اللَّهِ يَوْمَ القِيَامَةِ المُصَوِّرُونَ» [158].
- قاموس الكبائر«أَشَدُّ النَّاسِ عَذَابًا يَوْمَ القِيَامَةِ الَّذِينَ يُضَاهُونَ بِخَلْقِ اللهِ»[7].
- قاموس الكبائر«إِنَّ أَشَدَّ النَّاسِ عَذَابًا عِنْدَ اللَّهِ يَوْمَ القِيَامَةِ المُصَوِّرُونَ» [158].
- محرمات استهان بها كثير من الناسإن أشد الناس عذابًا عند الله يوم القيامة: المُصوِّرون