“អស្ចារ្យណាស់កិច្ចការរបស់អ្នកមានជំនឿ! ការពិត កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ
អំពី ស្ហូហ៊ែប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អស្ចារ្យណាស់កិច្ចការរបស់អ្នកមានជំនឿ! ការពិត កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគេ គេថ្លែងអំណរគុណ។ ដូចនេះ វាជាការប្រសើរសម្រាប់រូបគេ។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគេ គេអត់ធ្មត់។ ដូចនេះវាក៏ជាការល្អប្រសើរសម្រាប់គេដែរ”។
«عَجَبًا لِأَمْرِ الْمُؤْمِنِ، إِنَّ أَمْرَهُ كُلَّهُ خَيْرٌ، وَلَيْسَ ذَاكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ، إِنْ أَصَابَتْهُ سَرَّاءُ شَكَرَ، فَكَانَ خَيْرًا لَهُ، وَإِنْ أَصَابَتْهُ ضَرَّاءُ صَبَرَ، فَكَانَ خَيْرًا لَهُ».
ណាពី ﷺ មានការភ្ញាក់ផ្អើលក្នុងចិត្តចំពោះកិច្ចការរបស់អ្នកមានជំនឿ និងស្ថានភាពរបស់គេ នោះក៏ព្រោះតែស្ថានភាពទាំងអស់របស់គេ គឺសុទ្ធតែនាំមកនូវប្រការល្អទាំងអស់ ហើយប្រការនេះមិនមានសម្រាប់នរណាម្នាក់ក្រៅពីអ្នកជំនឿឡើយ។ ប្រសិនបើរូបគេទទួលបានប្រការល្អ រូបគេថ្លែងអំណរគុណអល់ឡោះជាម្ចាស់ចំពោះប្រការនោះ។ ដូចនេះ រូបគេនឹងទទួលបានផលបុណ្យសម្រាប់ការដឹងគុណនោះ។ ហើយប្រសិនបើរូបគេជួបប្រទះរឿងមិនល្អ រូបគេអត់ធ្មត់ និងរំពឹងទុកផលបុណ្យពីអល់ឡោះ នោះរូបគេនឹងទទួលបានផលបុណ្យសម្រាប់ការអត់ធ្មត់នោះ។ ដូច្នេះ រូបគេទទួលបានផលបុណ្យនៅគ្រប់ស្ថានភាពទាំងអស់។
ឧត្តមភាពនៃការថ្លែងអំណរគុណអល់ឡោះចំពោះប្រការល្អ និងការអត់ធ្មត់ចំពោះប្រការអាក្រក់ដែលរូបគេជួបប្រទះ។ ជនណាដែលធ្វើបែបនេះ នោះគេនឹងទទួលបានសេចក្តីល្អនៅក្នុងឋានទាំងពីរ(លោកិយ និងបរលោក)។ តែជនណាដែលមិនដឹងគុណអល់ឡោះចំពោះឧបការគុណដែលខ្លួនទទួលបាន និងមិនអត់ធ្មត់ចំពោះគ្រោះដែលខ្លួនជួបប្រទះ នោះគេនឹងបាត់បង់ផលបុណ្យ ហើយនិងទទួលបានបាបកម្មជាមិនខាន។
បញ្ជាក់ពីគុណតម្លៃនៃសេចក្តីជំនឿ ហើយពិតណាស់ ផលបុណ្យដែលគេអាចទទួលបានក្នុងគ្រប់ស្ថានភាពនោះ គឺមានតែសម្រាប់អ្នកមានជំនឿប៉ុណ្ណោះ។
ការថ្លែងអំណរគុណអល់ឡោះពេលទទួលបានប្រការល្អ និងការអត់ធ្មត់ពេលជួបប្រទះរឿងមិនល្អ គឺជាលក្ខណៈរបស់អ្នកជំនឿ។
ការមានជំនឿចំពោះការកំណត់ព្រេងវាសនារបស់អល់ឡោះជាម្ចាស់(កទ៏ កទើរ)ធ្វើឱ្យអ្នកមានជំនឿពេញចិត្តទាំងស្រុងចំពោះស្ថានភាពទាំងអស់របស់ខ្លួន ផ្ទុយពីអ្នកមិនមានជំនឿដែលតែងតែខឹងសម្បាពេលជួបគ្រោះ។ ហើយពេលដែលខ្លួនទទួលបានឧបការគុណពីអល់ឡោះវិញ គឺរូបគេតែងរវល់នឹងប្រការនោះ រហូតភ្លេចខ្លួនពីការគោរពប្រតិបត្តិអល់ឡោះ ហើយថែមទាំងប្រើវាក្នុងការប្រព្រឹត្តអំពើល្មើសនឹងទ្រង់ថែមទៀត។
សហេស មូស្លីម (4/ 2295) (2999).
បន្ថែមទៀត (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 82).
شرح رياض الصالحين.
لابن عثيمين (1/ 197).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 59).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (3)
- فتاوى المرضىفتاوى المرضى «عجبًا لأمر المؤمن، إن أمره كله خير، وليس ذاك لأحد إلا للمؤمن، إن أصابته سراء شكر، فكان خيرًا له، وإن أصابته ضراء صبر، فكان خيرًا له»
- مشروع المنهج التعليميمادة التوحيد مستوى 2«عَجَبًا لِأَمْرِ الْمُؤْمِنِ، إِنَّ أَمْرَهُ كُلَّهُ خَيْرٌ، وَلَيْسَ ذَاكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ، إِنْ أَصَابَتْهُ سَرَّاءُ شَكَرَ، فَكَانَ خَيْرًا لَهُ، وَإِنْ أَصَابَتْهُ ضَرَّاءُ، صَبَرَ فَكَانَ خَيْرًا لَهُ»
- نبراس طالب (3)نبراس طالب 3«عَجَبًا لأَمْرِ الْمُؤْمِنِ! إِنَّ أَمْرَهُ كُلَّهُ خَيْرٌ، وَلَيْسَ ذَاكَ لِأَحَدٍ إلاَّ لِلْمُؤْمِنِ، إِنْ أَصَابَتْهُ سَرَّاءُ شَكَرَ فَكَانَ خَيْرًا لَهُ، وَإِنْ أَصَابَتْهُ ضَرَّاءُ صَبَرَ فَكَانَ خَيْرًا لَهُ»