“មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសាររបស់អ្នក មួយទីណើរដែលទទួលបានផលបុណ្យធំធេងជាងគេ គឺមួយទីណើរដែលអ្នកបានចំណាយវាលើក្រុមគ្រួសាររបស់អ្នក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសាររបស់អ្នក មួយទីណើរដែលទទួលបានផលបុណ្យធំធេងជាងគេ គឺមួយទីណើរដែលអ្នកបានចំណាយវាលើក្រុមគ្រួសាររបស់អ្នក”។
«دِينَارٌ أَنْفَقْتَهُ فِي سَبِيلِ اللهِ، وَدِينَارٌ أَنْفَقْتَهُ فِي رَقَبَةٍ، وَدِينَارٌ تَصَدَّقْتَ بِهِ عَلَى مِسْكِينٍ، وَدِينَارٌ أَنْفَقْتَهُ عَلَى أَهْلِكَ أَعْظَمُهَا أَجْرًا الَّذِي أَنْفَقْتَهُ عَلَى أَهْلِكَ».
ណាពី ﷺ លោកបានលើកឡើងនូវប្រភេទនៃការចំណាយមួយចំនួនដោយលោកបានមានប្រសាសន៍ថា៖ មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករឲ្យរួចផុតពីទាសភាពនិងភាពជាខ្ញុំបម្រើគេ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រដែលមានតម្រូវចាំបាច់ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសារ និងកូនៗរបស់អ្នក។ បន្ទាប់មក លោកបានប្រាប់ថា ការចំណាយដែលទទួលបានផលបុណ្យធំធេងជាងគេនៅចំពោះមុខអល់ឡោះជាម្ចាស់ គឺការចំណាយលើក្រុមគ្រួសារ កូនៗ និងអ្នកដែលយើងមានកាតព្វកិច្ចត្រូវផ្គត់ផ្គង់ជីវភាពពួកគេ។
ចំពោះការចំណាយក្នុងមាគ៌ារបស់អល់ឡោះ គឺមានផ្លូវជាច្រើន។
ត្រូវផ្តល់អាទិភាពដល់អ្នកដែលស្ថិតនៅលំដាប់ទីមួយ ប្រសិនបើការចំណាយជាន់គ្នា។ ដូចនេះ គេត្រូវចំណាយលើក្រុមគ្រួសារជាមុននៅពេលដែលគេមិនមានលទ្ធភាពធ្វើទាំងអស់បាន។
អ៊ីម៉ាំ អាន់ណាវ៉ាវី បានលើកឡើងនៅក្នុងសេចក្តីពន្យល់សៀវភៅសហេសមូស្លីមថា៖ ជំរុញឱ្យចំណាយលើក្រុមគ្រួសារ និងបញ្ជាក់ពីភាពធំធេងនៃផលបុណ្យរបស់វា ព្រោះក្នុងចំណោមអ្នកទាំងនោះ មានអ្នកដែលចាំបាច់ត្រូវចំណាយលើពួកគេដោយសារតែជាចំណងសាច់ញាតិ។ មានអ្នកដែលការចំណាយលើពួកគេ គឺជាការស្ម័គ្រចិត្ត ត្រូវបានចាត់ទុកថាជាសប្បុរសធម៌ និងជាការភ្ជាប់សាច់សាលោហិត។ និងខ្លះទៀតការចំណាយលើពួកគេ គឺជាកាតព្វកិច្ចដោយសារអាពាហ៍ពិពាហ៍ ឬដោយសារតែជាខ្ញុំបម្រើ។ ទាំងអស់នេះ គឺត្រូវបានសរសើរ និងត្រូវបានលើកទឹកចិត្តជាខ្លាំង ហើយវាប្រសើរជាងការធ្វើសប្បុរសធម៌ដោយស្ម័គ្រចិត្ត។
អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយ៖ ពាក្យថា “មួយទីណើរដែលគេចំណាយវាលើក្រុមគ្រួសាររបស់ខ្លួន” ពោលគឺ នៅពេលដែលគេមានចេតនានៀតជ្រះថ្លាដើម្បីអល់ឡោះ និងមានបំណងបំពេញសិទ្ធិក្រុមគ្រួសារ។
អាពូគីឡាហ្ពះ បាននិយាយថា៖ តើមានអ្នកណាដែលមានផលបុណ្យធំធេងជាងអ្នកដែលចំណាយលើកូនៗតូចៗដើម្បីការពារពួកគេ ដោយហេតុនោះ អល់ឡោះនឹងការពារកិត្តិយសរបស់ពួកគេ និងប្រទាននូវអត្ថប្រយោជន៍ និងភាពគ្រប់គ្រាន់ដល់ពួកគេ?
សហេស មូស្លីម (2/ 692) (995).
បន្ថែមទៀត (8)
شرح رياض الصالحين.
لابن عثيمين (3/ 156).
نزهة المتقين بشرح رياض الصالحين.
لمجموعة من الباحثين (1/ 291).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 374).
تطريز رياض الصالحين.
لفيصل آل مبارك (ص209).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“دينار أنفقته في سبيل الله، ودينار أنفقته في رقبة، ودينار تصدقت به على مسكين، ودينار أنفقته على أهلك، أعظمها أجرا الذي أنفقته على أهلك”.
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1«دينارٌ أنفقته في سبيل الله، ودينارٌ أنفقته في رقبة، ودينار تصدقت به على مسكين، ودينار أنفقته على أهلك، أعظمها أجرا الذي أنفقته على أهلك».
- نبراس طالب (1)1«دِينَارٌ أَنْفَقْتَهُ فِي سَبِيلِ اللهِ، وَدِينَارٌ أَنْفَقْتَهُ فِي رَقَبَةٍ([5]) ، وَدِينَارٌ تَصَدَّقْتَ بِهِ عَلَى مِسْكِينٍ، وَدِينَارٌ أَنْفَقْتَهُ عَلَى أَهْلِكَ، أَعْظَمُهَا أَجْرًا الَّذِي أَنْفَقْتَهُ عَلَى أَهْلِكَ»