“សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។
អំពី ជើពៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។
«رَحِمَ اللهُ رَجُلًا سَمْحًا إِذَا بَاعَ، وَإِذَا اشْتَرَى، وَإِذَا اقْتَضَى».
ណាពី ﷺ លោកបួងសួងសុំឱ្យទទួលបានក្តីមេត្តាករុណាដល់រាល់អ្នកដែល៖ ផ្តល់ភាពងាយស្រួល ចិត្តទូលាយ និងមានចិត្តសប្បុរសនៅក្នុងការលក់ ដោយគេមិនដាក់សម្ពាធលើអ្នកទិញទាក់ទងនឹងតម្លៃទំនិញឡើយ ហើយប្រាស្រ័យទាក់ទងនឹងអ្នកទិញដោយសុជីវធម៌ល្អប្រពៃ។ ផ្តល់ភាពងាយស្រួល ចិត្តទូលាយ និងមានក្តីសប្បុរសនៅពេលទិញ ដោយគេមិនបន្ទាបបន្ថោកតម្លៃទំនិញនោះឡើយ។ ផ្តល់ភាពងាយស្រួល ចិត្តទូលាយ និងមានក្តីសប្បុរសនៅពេលទារបំណុល ដោយគេមិនដាក់សម្ពាធលើជនក្រីក្រ និងអ្នកដែលមានតម្រូវការចាំបាច់នោះឡើយ។ ផ្ទុយទៅវិញ គេទារបំណុលពីអ្នកទាំងនោះដោយភាពទន់ភ្លន់ ហើយពន្យារពេលសងបំណុលចំពោះអ្នកដែលមានការលំបាក។
...:
ក្នុងចំណោមគោលបំណងនៃច្បាប់បញ្ញត្តិអ៊ីស្លាម គឺការរក្សានូវអ្វីដែលធ្វើឲ្យទំនាក់ទំនងរវាងមនុស្សមានភាពប្រសើរឡើង។
លើកទឹកចិត្តឱ្យមានសុជីវធម៌ល្អក្នុងទំនាក់ទំនងរវាងមនុស្ស ដូចជាក្នុងការទិញលក់ជាដើម។
សហេស អាល់ពូខរី (3/ 57) (2076).
បន្ថែមទៀត (7)
نزهة المتقين (2/ 944).
كنوز رياض الصالحين.
لمجموعة من الباحثين (16/ 386).
منار القاري.
لحمزة محمد قاسم (3/ 258).
شرح رياض الصالحين.
لابن عثيمين (5/ 405).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“رحم الله رجلا سمحا إذا باع، وإذا اشترى، وإذا اقتضى”.
- رياض الصالحينرياض الصالحين مع فوائد وهدايات - 6«رَحمَ اللهُ رَجُلاً سَمْحاً إذَا باع، وإذا اشْتَرَىٰ، وإذَا اقْتَضَىٰ».
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «رَحِمَ اﷲُ رَجُلًا سَمْحًا إِذَا بَاعَ، وَإِذَا اشْتَرَى، وَإِذَا اقْتَضَى»
- نبراس طالب (1)1«رَحِمَ اللهُ رَجُلًا سَمْحًا إِذَا بَاعَ، وَإِذَا اشْتَرَى، وَإِذَا اقْتَضَى»