Skip to content

“ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។

អំពី អ៊ីយ៉ាទ ពិន ហ៊ីម៉ារ ជាបងប្អូននឹងអម្បូរ មូជើស្ហៀក رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមពួកយើងដោយលោកបានមានប្រសាសន៍ដោយរៀបរាប់នៅក្នុងនោះថា៖

“ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។

«وَإِنَّ اللهَ أَوْحَى إِلَيَّ أَنْ تَوَاضَعُوا حَتَّى لَا يَفْخَرَ أَحَدٌ عَلَى أَحَدٍ، وَلَا يَبْغِي أَحَدٌ عَلَى أَحَدٍ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមសហាហ្ពាត់របស់លោក ហើយក្នុងចំណោមអ្វីដែលលោកបានលើកឡើង គឺលោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់លោកថា ពិតណាស់ចាំបាច់លើមនុស្សទាំងអស់ត្រូវឱនលំទោនចំពោះគ្នា។ ការឱនលំទោននោះ គឺតាមរយៈការបន្ទាបខ្លួន និងមានភាពទន់ភ្លន់ ដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាង ក្រអឺតក្រទមលើបុគ្គលម្នាក់ទៀតតាមរយៈពូជពង្ស ឬទ្រព្យសម្បត្តិ ឬអ្វីផ្សេងទៀត និងកុំឲ្យបុគ្គលម្នាក់ប្រព្រឹត្តអំពើអយុត្តិធម៌ និងបំពានលើបុគ្គលម្នាក់ទៀត។

មេរៀនដែលទាញបានពីហាទីស្ហ

ហាទីស្ហនេះជំរុញឲ្យមនុស្សមានការឱនលំទោន និងមិនត្រូវក្រអឺតក្រទម ក្អេងក្អាងដាក់អ្នកដទៃ។

ហាមឃាត់ពីការបំពាន និងក្រអឺតក្រទម។

ការឱនលំទោនចំពោះអល់ឡោះមានអត្ថន័យពីរយ៉ាង៖ ទីមួយ. គឺអ្នកត្រូវឱនលំទោនចំពោះសាសនារបស់អល់ឡោះដោយមិនត្រូវលើកខ្លួនឲ្យខ្ពស់ជាងសាសនារបស់អល់ឡោះ មិនត្រូវក្អេងក្អាងដាក់សាសនារបស់ទ្រង់ និងមិនត្រូវក្អេងក្អាងមិនអនុវត្តក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ ទីពីរ. អ្នកត្រូវឱនលំទោនចំពោះខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះក្នុងនាមអល់ឡោះ ពុំមែនដោយសារតែខ្លាចពួកគេនោះឡើយ ហើយក៏មិនមែនដើម្បីចង់បានអ្វីមួយពីគេនោះដែរ ក៏ប៉ុន្តែ ក្នុងនាមអល់ឡោះជាម្ចាស់តែមួយគត់។

ឯកសារយោង

សហេស មូស្លីម (4/ 2198) (2865).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

لعبد الله البسام (7/ 497).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 344).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 436).

سبل السلام بشرح بلوغ المرام.

لمحمد الصنعاني (2/ 691).