ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ អំពីថ្ងៃបរលោក ដោយគាត់បានសួរថា៖ តើពេលណាថ្ងៃបរលោកកើតឡើង? លោកបានមានប្រសាសន៍ថា៖ “តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃនោះ”?
អំពី អាណាស رضي الله عنه
ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ អំពីថ្ងៃបរលោក ដោយគាត់បានសួរថា៖ តើពេលណាថ្ងៃបរលោកកើតឡើង? លោកបានមានប្រសាសន៍ថា៖ “តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃនោះ”? បុរសនោះឆ្លើយថា៖ ខ្ញុំមិនបានត្រៀមអ្វីឡើយ ប៉ុន្តែខ្ញុំពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”។ អាណាសបាននិយាយថា៖ ពួកយើងមិនដែលសប្បាយរីករាយចំពោះអ្វីមួយដូចជាភាពសប្បាយរីករាយរបស់ពួកយើងចំពោះប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”នោះឡើយ។ អាណាសបានបន្តថា៖ ខ្ញុំពិតជាស្រឡាញ់ណាពី ﷺ អាពូហ្ពាកើរ និងអ៊ូមើរ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងបាននៅជាមួយពួកគាត់ដោយសារតែក្តីស្រឡាញ់របស់ខ្ញុំចំពោះពួកគាត់ ទោះបីជាខ្ញុំមិនបានសាងទង្វើកុសលដូចទង្វើកុសលរបស់ពួកគាត់ក៏ដោយ។
أَنَّ رَجُلًا سَأَلَ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ السَّاعَةِ، فَقَالَ: مَتَى السَّاعَةُ؟ قَالَ: «وَمَاذَا أَعْدَدْتَ لَهَا». قَالَ: لاَ شَيْءَ، إِلَّا أَنِّي أُحِبُّ اللَّهَ وَرَسُولَهُ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «أَنْتَ مَعَ مَنْ أَحْبَبْتَ». قَالَ أَنَسٌ: فَمَا فَرِحْنَا بِشَيْءٍ، فَرِحْنَا بِقَوْلِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَنْتَ مَعَ مَنْ أَحْبَبْتَ» قَالَ أَنَسٌ: فَأَنَا أُحِبُّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَأَبَا بَكْرٍ، وَعُمَرَ، وَأَرْجُو أَنْ أَكُونَ مَعَهُمْ بِحُبِّي إِيَّاهُمْ، وَإِنْ لَمْ أَعْمَلْ بِمِثْلِ أَعْمَالِهِمْ.
បុរសអារ៉ាប់ជនបទម្នាក់ដែលរស់នៅឯវាលខ្សាច់បានសួរណាពី ﷺ អំពីពេលវេលានៃថ្ងៃបរលោក។ ពេលនោះ ណាពី ﷺ បានសួរទៅកាន់បុរសនោះថា៖ តើអ្នកបានត្រៀមទង្វើកុសលអ្វីខ្លះសម្រាប់ថ្ងៃនោះ? បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនបានត្រៀមទង្វើកុសលអ្វីច្រើនទេសម្រាប់ថ្ងៃនោះ តែខ្ញុំពិតជាស្រឡាញ់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ បុរសនោះមិនបានរៀបរាប់អ្វីផ្សេងទៀតក្រៅពីនេះទាក់ទងនឹងការគោរពសក្ការៈ ទាំងការគោរពសក្ការៈផ្លូវចិត្ត ផ្លូវកាយ និងទ្រព្យសម្បត្តិនេះទេ ព្រោះប្រការទាំងអស់នេះ សុទ្ធតែជាមែកធាងនៃសេចក្តីស្រឡាញ់ដែលកើតចេញពីវា ហើយដោយសារតែសេចក្តីស្រឡាញ់ពិតប្រាកដ គឺជំរុញចិត្ដបុគ្គលឱ្យខិតខំធ្វើអំពើសុចរិត។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ អ្នកនឹងបានស្ថិតនៅជាមួយអ្នកដែលអ្នកស្រឡាញ់ក្នុងឋានសួគ៌។ ពេលនោះ បណ្តាសហាហ្ពាត់របស់ណាពី ﷺ មានក្តីសប្បាយរីករាយជាខ្លាំងចំពោះដំណឹងដ៏ល្អនេះ។ បន្ទាប់មក អាណាស رضي الله عنه បានប្រាប់ថា ពិតណាស់ គាត់ពិតជាស្រឡាញ់ណាពី ﷺ ស្រឡាញ់អាពូហ្ពាកើរ និងអ៊ូមើរ ហើយសង្ឃឹមថា គាត់នឹងបាននៅជាមួយពួកគាត់ ទោះបីជាទង្វើកុសលរបស់គាត់ប្រៀបមិនស្មើនឹងទង្វើកុសលរបស់ពួកគាត់ក៏ដោយ។
គតិបណ្ឌិតរបស់រ៉ស៊ូលុលឡោះ ﷺ ក្នុងការឆ្លើយនឹងសំណួររបស់អ្នកដែលសួរ ដោយលោកបានណែនាំបុរសនោះទៅរកអ្វីដែលសំខាន់សម្រាប់រូបគេ និងអាចជួយសង្គ្រោះរូបគេបាន នោះគឺការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោកតាមរយៈអ្វីដែលមានប្រយោជន៍ និងការសាងទង្វើកុសល។
អល់ឡោះជាម្ចាស់ទ្រង់លាក់បាំងពេលវេលានៃថ្ងៃបរលោកពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដើម្បីឱ្យពួកគេនៅតែត្រៀមខ្លួនជានិច្ចសម្រាប់ការជួបអល់ឡោះជាម្ចាស់។
បញ្ជាក់ពីឧត្តមភាពនៃក្តីស្រឡាញ់ចំពោះអល់ឡោះ ចំពោះអ្នកនាំសាររបស់ទ្រង់ និងចំពោះអ្នកមានជំនឿដែលសាងទង្វើកុសល ហើយព្រមានចំពោះការស្រឡាញ់ពួកដែលគ្មានជំនឿ។
ប្រសាសន៍របស់ណាពី ﷺ ៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់” ពុំមែនមានន័យថា ពួកគេមានឋានៈស្មើគ្នានោះទេ។ ផ្ទុយទៅវិញ គឺមានន័យថា ពួកគេនឹងបានស្ថិតនៅក្នុងឋានសួគ៌ដែលម្នាក់ៗអាចមើលឃើញគ្នាទៅវិញទៅមកបាន ទោះបីជានៅឆ្ងាយពីគ្នាក៏ដោយ។
ណែនាំជនមូស្លីមឱ្យផ្តោតសំខាន់លើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួន និងចៀសវាងការសួរអំពីអ្វីដែលគ្មានប្រយោជន៍។
សហេស អាល់ពូខរី (5/ 12) (3688).
សហេស មូស្លីម (4/ 2032) (2639).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 435).
كنوز رياض الصالحين.
لمجموعة من الباحثين (6/ 177).
المعجم الأوسط.
للطبراني (1/ 131).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 342).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالحعن أنس رضي الله عنه أن رجلا سأل النبي صلى الله عليه وسلم عن الساعة، فقال: متى الساعة؟ قال: “وماذا أعددت لها”. قال: لا شيء، إلا أني أحب الله ورسوله صلى الله عليه وسلم، فقال: “أنت مع من أحببت”.
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالحقال أنس: “فأنا أحب النبي صلى الله عليه وسلم وأبا بكر وعمر وأرجو أن أكون معهم بحبي إياهم، وإن لم أعمل بمثل أعمالهم”.
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«أَنْتَ مَعَ مَنْ أَحْبَبْتَ».
- مجموعة زاد الحديث (1)الحديث 1عَنْ أَنَسٍ رضي الله عنه، أَنَّ رَجُلًا سَأَلَ النَّبِيَّ صلى الله عليه وسلم عَنِ السَّاعَةِ، فَقَالَ: مَتَى السَّاعَةُ؟ قَالَ: «وَمَاذَا أَعْدَدْتَ لَهَا». قَالَ: لاَ شَيْءَ، إِلَّا أَنِّي أُحِبُّ الله وَرَسُولَهُ صلى الله عليه وسلم، فَقَا
- مجموعة زاد الحديث (1)الحديث 1«أَنتَ مَعَ مَنْ أَحْبَبْتَ»