“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
«أَحَبُّ الْبِلَادِ إِلَى اللهِ مَسَاجِدُهَا، وَأَبْغَضُ الْبِلَادِ إِلَى اللهِ أَسْوَاقُهَا».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ កន្លែងដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ជាងគេ គឺម៉ាស្ជិត ព្រោះវាជាគេហដ្ឋាននៃការគោរពប្រតិបត្តិ ហើយគ្រឹះរបស់វាស្ថិតនៅលើការកោតខ្លាច។ ចំណែកឯកន្លែងដែលអល់ឡោះជាម្ចាស់ទ្រង់ស្អប់ជាងគេ គឺផ្សារ ព្រោះជាទូទៅ វាជាកន្លែងបោកប្រាស់ ស៊ីការប្រាក់ មានការស្បថកុហក មិនបំពេញតាមការសន្យា និងងាកចេញពីការរំលឹកចំពោះអល់ឡោះ។
បញ្ជាក់ពីឋានៈ និងតម្លៃរបស់ម៉ាស្ជិត ពីព្រោះវាជាគេហដ្ឋានដែលគេរំលឹកនាមអល់ឡោះយ៉ាងច្រើននៅទីនោះ។
ជំរុញមនុស្សឲ្យទៅម៉ាស្ជិតឲ្យបានច្រើនដើម្បីស្វែងរកក្តីស្រឡាញ់ និងការពេញចិត្តពីអល់ឡោះជាម្ចាស់ ព្រមទាំងជំរុញឲ្យកាត់បន្ថយការទៅផ្សារ លើកលែងតែចាំបាច់ដើម្បីចៀសវាងពីការធ្លាក់ចូលក្នុងមូលហេតុដែលនាំឲ្យអល់ឡោះខឹងសម្បា។
អាន់ណាវ៉ាវី បាននិយាយថា៖ ម៉ាស្ជិត គឺជាកន្លែងដែលក្តីមេត្តាករុណារបស់អល់ឡោះចុះមក។ ចំណែកឯផ្សារវិញ គឺផ្ទុយពីនេះ។
សហេស មូស្លីម (1/ 464) (671).
បន្ថែមទៀត (8)
نزهة المتقين.
لمجموعة من الباحثين (2/ 1250).
بهجة الناظرين.
لسليم الهلالي (3/ 305).
شرح رياض الصالحين.
لابن عثيمين (6/ 655).
كنوز رياض الصالحين.
لمجموعة من الباحثين (21/ 526).