Skip to content

សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ារបស់អ្នកជំនាន់មុនពួកអ្នកជាមិនខាន”។

អំពី អាពូវ៉ាគិទ អាល់ឡៃស៊ី رضي الله عنه ថា៖

ជាការពិតណាស់ នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ លោកចាកចេញទៅកាន់សមរភូមិហ៊ូណែន លោកបានឆ្លងកាត់ដើមឈើមួយដើមជាកម្មសិទ្ធិរបស់ពួកមុស្ហរីគីនដែលគេហៅដើមឈើនោះថា “ហ្សាតអាន់វ៉ាត” ដែលពួកគេព្យួរអាវុធរបស់ពួកគេនៅលើដើមឈើនោះ។ ខណៈនោះ សហាហ្ពាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្កើតសម្រាប់ពួកយើងនូវ“ហ្សាតអាន់វ៉ាត”ដូចពួកគេផង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះមហាស្អាតស្អំ! នេះគឺដូចគ្នានឹងអ្វីដែលក្រុមរបស់ណាពីមូសាបាននិយាយថា៖ “សូមអ្នកធ្វើឱ្យយើងមានព្រះ(ដើម្បីគោរពសក្ការៈ)ដូចដែលពួកគេមានព្រះផង”។ [អាល់អាក់រ៉ហ្វ៖ ១៣៨]។ សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ារបស់អ្នកជំនាន់មុនពួកអ្នកជាមិនខាន”។

أَنَّ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ لَمَّا خَرَجَ إِلَى حُنَيْنٍ مَرَّ بِشَجَرَةٍ لِلْمُشْرِكِينَ يُقَالُ لَهَا: ذَاتُ أَنْوَاطٍ يُعَلِّقُونَ عَلَيْهَا أَسْلِحَتَهُمْ، فَقَالُوا: يَا رَسُولَ اللهِ، اجْعَلْ لَنَا ذَاتَ أَنْوَاطٍ كَمَا لَهُمْ ذَاتُ أَنْوَاطٍ، فَقَالَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «سُبْحَانَ اللهِ! هَذَا كَمَا قَالَ قَوْمُ مُوسَى {اجْعَلْ لَنَا إِلَهًا كَمَا لَهُمْ آلِهَةٌ} [الأعراف: 138] وَالَّذِي نَفْسِي بِيَدِهِ لَتَرْكَبُنَّ سُنَّةَ مَنْ كَانَ قَبْلَكُمْ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

រ៉ស៊ូលុលឡោះ ﷺ លោកបានចេញដំណើរទៅកាន់តំបន់ហ៊ូណែន ដែលជាជ្រលងមួយស្ថិតនៅចន្លោះរវាងតំបន់ តអ៊ីហ្វនិងក្រុងម៉ាក្កះ ដោយមានសហាហ្ពាត់មួយចំនួនដែលទើបចូលអ៊ីស្លាមថ្មីៗនៅជាមួយលោកផងដែរ។ នៅពេលដែលពួកគេឆ្លងកាត់ដើមឈើមួយដើមដែលគេតែងហៅថា “ហ្សាតអាន់វ៉ាត” ដែលមានន័យថា “ដើមឈើដែលមានរបស់ព្យួរ” ដែលពួកមុស្ហរីគីនតែងគោរពបូជា ព្រមទាំងព្យួរអាវុធនិងរបស់របរផ្សេងៗនៅទីនោះដើម្បីសុំពរជ័យ សហាហ្ពាត់ទាំងនោះក៏បានស្នើសុំឱ្យណាពី ﷺ បង្កើតឲ្យមានដើមឈើមួយដើមសម្រាប់ពួកគេដូចនឹងដើមឈើនោះដែរ ដើម្បីព្យួរអាវុធរបស់ពួកគេនៅទីនោះដើម្បីទទួលបានពរជ័យ ដោយពួកគេគិតថា វាជាប្រការដែលច្បាប់អនុញ្ញាត។ នៅពេលនោះ ណាពី ﷺ បានពោលថា៖ “سُبْحَانَ اللهِ”(អល់ឡោះមហាស្អាតស្អំ) ដោយបដិសេធចំពោះសម្តីនេះ និងលើកតម្កើងដល់អល់ឡោះជាម្ចាស់ ហើយលោកបានប្រាប់ថា ពាក្យសម្តីរបស់ពួកគេនេះ គឺស្រដៀងគ្នានឹងពាក្យសម្តីដែលក្រុមរបស់ណាពីមូសាបាននិយាយទៅកាន់ណាពីមូសាថា៖ “សូមអ្នកធ្វើឱ្យយើងមានព្រះ(ដើម្បីគោរពសក្ការៈ)ដូចដែលពួកគេមានព្រះផង” នៅពេលដែលក្រុមរបស់ណាពីមូសាបានឃើញអ្នកដែលគោរពបូជាបដិមា ដោយពួកគេបានស្នើសុំណាពីមូសាឲ្យបង្កើតរូបបដិមាឲ្យពួកគេ(សម្រាប់គោរពសក្ការៈ)ដូចដែលពួកគ្មានជំនឿមានបដិមាសម្រាប់គោរពបូជា ដែលនេះជាការដើរតាមមាគ៌ារបស់ពួកគេ។ បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា ប្រជាជាតិនេះនឹងដើរតាមមាគ៌ារបស់ពួកយូដានិងគ្រឹស្ទានជាមិនខាន ហើយធ្វើទង្វើដូចអ្វីដែលពួកគេធ្វើ ដោយលោកព្រមានពីបញ្ហានេះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

មនុស្សអាចចាត់ទុកប្រការណាមួយថាជាប្រការល្អដោយគិតថា វានឹងនាំរូបគេឲ្យកាន់តែខិតជិតអល់ឡោះជាម្ចាស់ ខណៈដែលតាមពិត វាធ្វើឱ្យរូបគេកាន់តែឃ្លាតឆ្ងាយពីទ្រង់ទៅវិញ។

គប្បីលើមូស្លីមត្រូវតាសពេស្ហ(សូត្រថា៖ ស៊ុបហាណល់ឡោះ) និងតឹកពៀរ(សូត្រថា៖ អល់ឡហ៊ូអឹកពើរ) នៅពេលដែលឮអ្វីដែលគេមិនគួរនិយាយក្នុងសាសនា និងពេលមានការភ្ញាក់ផ្អើល។

ក្នុងចំណោមរូបភាពនៃអំពើស្ហ៊ីរិក គឺការសុំពរជ័យពីដើមឈើ ដុំថ្ម ក៏ដូចជាវត្ថុផ្សេងៗទៀត។ តាមពិត គេត្រូវសុំពរជ័យពីអល់ឡោះជាម្ចាស់តែមួយគត់។

មូលហេតុនៃការគោរពសក្ការៈបដិមា គឺការលើកតម្កើងពួកវា ការនៅជាមួយពួកវា និងសុំពរជ័យពីពួកវា។

ចាំបាច់ត្រូវបិទនូវផ្លូវទាំងឡាយដែលនាំទៅរកអំពើស្ហ៊ីរិក។

ភស្តុតាងទាំងឡាយដែលបញ្ជាក់ពីការស្តីបន្ទោសពួកយូដានិងពួកគ្រឹស្ទាន វាគឺជាការព្រមានឲ្យពួកយើងប្រុងប្រយ័ត្ន។

ហាមឃាត់ពីការប្រដូចខ្លួននឹងពួកដែលរស់នៅក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ពួកយូដា និងពួកគ្រឹស្ទាន លើកលែងតែអ្វីដែលមានភស្តុតាងបញ្ជាក់ថា វាជាផ្នែកមួយនៃសាសនារបស់យើង។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 49) (2180).

មុសណាត់អះម៉ាត់ (36/ 225) (21897).

បន្ថែមទៀត (6)

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص101).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص91).

القول المفيد على كتاب التوحيد.

لابن عثيمين (1/ 201).