“ចូរពួកអ្នកកុំលោភលន់នឹងដីស្រែចម្ការ ព្រោះវាធ្វើឲ្យពួកអ្នកងប់ងុលនឹងលោកិយ”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកកុំលោភលន់នឹងដីស្រែចម្ការ ព្រោះវាធ្វើឲ្យពួកអ្នកងប់ងុលនឹងលោកិយ”។
«لاَ تَتَّخِذُوا الضَّيْعَةَ فَتَرْغَبُوا فِي الدُّنْيَا».
ណាពី ﷺ លោកបានហាមឃាត់ចំពោះការងប់ងុលនឹងដីស្រែ ចម្ការ និងច្បារដំណាំផ្សេងៗ ពីព្រោះវាស្ថិតក្នុងចំណោមមូលហេតុដែលធ្វើឲ្យមនុស្សងប់ងុលនឹងលោកិយ និងពឹងផ្អែកលើវាភ្លេចពីថ្ងៃបរលោក។
ហាមឃាត់អំពីការងប់ងុលនឹងលោកិយ ដែលនាំឲ្យរូបគេងាកចេញពីថ្ងៃបរលោក។
ហាទីស្ហខាងលើនេះពុំមែនហាមឃាត់ពីការទទួលយកនូវអ្វីដែលជាតម្រូវការរស់នៅប្រចាំថ្ងៃឡើយ។ តាមពិត គឺគេហាមចំពោះការងប់ងុលនឹងលោកិយភ្លេចពីថ្ងៃបរលោកប៉ុណ្ណោះ។
អាស្ស៊ិនទី បាននិយាយថា៖ អត្ថន័យនៃហាទីស្ហនេះគឺ៖ ចូរពួកអ្នកកុំលិចលង់ក្នុងការប្រមូលដីស្រែចម្ការ ដោយហេតុវាធ្វើឲ្យពួកអ្នកភ្លេចរំលឹកដល់អល់ឡោះ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 155) (2328).
មុសណាត់អះម៉ាត់ (6/ 54) (3579).
បន្ថែមទៀត (3)
كنوز رياض الصالحين.
لمجموعة من الباحثين (331/7).
شرح رياض الصالحين لابن عثيمين (375/3).