“វិនាសអន្ដរាយហើយពួកដែលមានភាពជ្រុលនិយម
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“វិនាសអន្ដរាយហើយពួកដែលមានភាពជ្រុលនិយម”។ លោកបានមានប្រសាសន៍ដូចនេះចំនួនបីដង។
«هلك المُتَنَطِّعُون» قالها ثلاثًا.
ណាពី ﷺ លោកបានប្រាប់ពីភាពបរាជ័យ និងការខាតបង់ចំពោះពួកដែលជ្រុលនិយម(ខុសពីការចង្អុលបង្ហាញ និងចំណេះដឹង)ទាំងចំពោះសាសនានិងជីវិតលោកិយរបស់ពួកគេ ទាំងចំពោះពាក្យសម្ដីនិងទង្វើរបស់ពួកគេ ដោយបំពានលើព្រំដែននៃច្បាប់កំណត់ដែលបាននាំមកដោយណាពី ﷺ។
....:
ហាមឃាត់ពីភាពជ្រុលនិយមនិងតឹងរឹងហួសហេតុក្នុងគ្រប់កិច្ចការទាំងអស់ ហើយជំរុញឲ្យជៀសវាងភាពជ្រុលនិយមនេះក្នុងគ្រប់បញ្ហាទាំងអស់ ជាពិសេសក្នុងការគោរពសក្ការៈ និងការលើកតម្កើងចំពោះកុសលបុគ្គលទាំងឡាយ។
ការស្វែងរកភាពពេញលេញក្នុងការគោរពសក្ការៈ និងចំពោះកិច្ចការផ្សេងៗទៀត គឺជាទង្វើដែលគួរឲ្យសរសើរ ហើយត្រូវធ្វើទៅតាមអ្វីដែលច្បាប់អ៊ីស្លាមបានចែង។
គប្បីបញ្ជាក់ និងសង្កត់ធ្ងន់លើរឿងដែលសំខាន់ ព្រោះណាពី ﷺ លោកបានបញ្ជាក់សាឡើងវិញដដែលៗនូវឃ្លាខាងលើនេះចំនួនបីដង។
បង្ហាញពីភាពអត់ឱន និងភាពងាយស្រួលនៃសាសនាអ៊ីស្លាម។
សហេស មូស្លីម (4/ 2055) (2670).
បន្ថែមទៀត (4)
الجديد في شرح كتاب التوحيد.
للقرعاوي (ص180).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص167).