“ចូរពួកអ្នកកុំផ្ដើមឲ្យសាឡាមទៅចំពោះពួកយូដា និងពួកគ្រឹស្ទានមុន។ ប្រសិនបើពួកអ្នកបានជួបនរណាម្នាក់ក្នុងចំណោមពួកគេនៅតាមផ្លូវ ចូរពួកអ្នករុញគេឲ្យទៅកាន់ផ្នែកចង្អៀតនៃផ្លូវ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកកុំផ្ដើមឲ្យសាឡាមទៅចំពោះពួកយូដា និងពួកគ្រឹស្ទានមុន។ ប្រសិនបើពួកអ្នកបានជួបនរណាម្នាក់ក្នុងចំណោមពួកគេនៅតាមផ្លូវ ចូរពួកអ្នករុញគេឲ្យទៅកាន់ផ្នែកចង្អៀតនៃផ្លូវ”។
«لَا تَبْدَؤوا الْيَهُودَ وَلَا النَّصَارَى بِالسَّلَامِ، فَإِذَا لَقِيتُمْ أَحَدَهُمْ فِي طَرِيقٍ فَاضْطَرُّوهُ إِلَى أَضْيَقِهِ».
ណាពី ﷺ លោកបានហាមឃាត់មិនឲ្យផ្តើមឲ្យសាឡាមទៅកាន់ពួកយូដា និងពួកគ្រឹស្ទានមុននោះឡើយ ទោះបីជាពួកគេជាអ្នកដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមក៏ដោយ។ ដូចនេះ រឹតតែមិនអាចធ្វើបានទៅទៀតចំពោះអ្នកគ្មានជំនឿផ្សេងទៀត។ ហើយណាពី ﷺ បានបញ្ជាក់ថា នៅពេលដែលពួកយើងជួបនឹងនរណាម្នាក់នៃពួកគេនៅតាមផ្លូវ យើងត្រូវរុញពួកគេទៅម្ខាងនៃផ្លូវ ព្រោះអ្នកមានជំនឿត្រូវដើរនៅកណ្តាលផ្លូវ ហើយអ្នកគ្មានជំនឿត្រូវដើរនៅម្ខាង។ ហើយមូស្លីមមិនត្រូវក្លាយជាអ្នកដែលអាប់ឱននោះឡើយ ទោះជាក្នុងស្ថានភាពណាក៏ដោយ។
មិនអនុញ្ញាតឲ្យអ្នកមូស្លីមផ្តើមឲ្យសាឡាមទៅកាន់ពួកយូដា ពួកគ្រឹស្ទាន ឬអ្នកគ្មានជំនឿណាម្នាក់មុនឡើយ។
អនុញ្ញាតឲ្យតបសាឡាមទៅកាន់ពួកគេ ប្រសិនបើពួកគេផ្តើមឲ្យសាឡាមមុនដោយពោលថា៖ “وعليكم” (ហើយពួកអ្នកក៏ដូចគ្នាដែរ)។
មិនអនុញ្ញាតឲ្យអ្នកមូស្លីមមានចេតនាបង្កការឈឺចាប់ ឬធ្វើទុក្ខបុកម្នេញដល់អ្នកគ្មានជំនឿដោយបង្ខំគេឱ្យដើរទៅម្ខាងនៃផ្លូវដោយគ្មានហេតុផលត្រឹមត្រូវឡើយ។ ប៉ុន្តែប្រសិនបើផ្លូវចង្អៀត ឬស្ទះ អ្នកមូស្លីមមានសិទ្ធិជាងក្នុងការដើរកណ្តាលផ្លូវ ហើយអ្នកគ្មានជំនឿត្រូវដើរនៅម្ខាង។
បង្ហាញពីភាពខ្ពង់ខ្ពស់របស់អ្នកមូស្លីម និងភាពទន់ខ្សោយរបស់អ្នកដទៃ ដោយមិនបង្កឲ្យមានការបំពាន ឬបង្កការឈឺចាប់ដោយពាក្យសម្តីឡើយ។
ការដាក់សម្ពាធលើអ្នកគ្មានជំនឿដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ អាចជាហេតុផលមួយដែលនាំឱ្យពួកគេចូលអ៊ីស្លាមដែលនឹងជួយសង្គ្រោះពួកគេពីនរក បើសិនវាធ្វើឱ្យពួកគេយល់ពីមូលហេតុ។
គ្មានបញ្ហានោះទេដែលអ្នកមូស្លីមផ្តើមសួរសុខទុក្ខអ្នកគ្មានជំនឿមុន ដូចជាសួរថា៖ តើអ្នកសុខសប្បាយជាទេ? តើព្រឹកនេះសុខទុក្ខយ៉ាងណាដែរ? តើល្ងាចនេះសុខទុក្ខយ៉ាងណាដែរ? ក៏ដូចជាសំណួរស្រដៀងគ្នានេះ បើសិនជាស្ថានភាពតម្រូវ ព្រោះការហាមឃាត់ គឺសំដៅលើការឲ្យសាឡាមប៉ុណ្ណោះ។
អាត់តៃពី បាននិយាយថា៖ ជាជម្រើសល្អ គឺគេមិនផ្តើមឲ្យសាឡាមទៅកាន់អ្នកដែលបង្កើតថ្មីក្នុងសាសនា(ជនពិតអះ)មុនឡើយ។ ប្រសិនបើគេឲ្យសាឡាមទៅកាន់នរណាម្នាក់ដែលគេមិនស្គាល់ ហើយក្រោយមកគេដឹងថា ជននោះជាអ្នកគ្មានជំនឿ ឬជាអ្នកបង្កើតថ្មី(ជនពិតអះ) គេត្រូវនិយាយថា៖ “ខ្ញុំសូមដកការឲ្យសាឡាមរបស់ខ្ញុំមកវិញ” ដើម្បីបង្ហាញពីការបន្ទាបតម្លៃដល់ពួកគេ។
សហេស មូស្លីម (4/ 1707) (2167).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 141).
توضيح الأحكام مِن بلوغ المرام.
لعبد الله البسام (7/ 303).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 42).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 670).