Skip to content

“បញ្ហាដំបូងបង្អស់ដែលនឹងត្រូវគេកាត់ក្តីរវាងមនុស្សនៅថ្ងៃបរលោក គឺទាក់ទងនឹងឈាម(ជីវិត)”។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បញ្ហាដំបូងបង្អស់ដែលនឹងត្រូវគេកាត់ក្តីរវាងមនុស្សនៅថ្ងៃបរលោក គឺទាក់ទងនឹងឈាម(ជីវិត)”។

«أَوَّلُ مَا يُقْضَى بَيْنَ النَّاسِ يَوْمَ الْقِيَامَةِ فِي الدِّمَاءِ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានលើកឡើងថា បញ្ហាដំបូងបង្អស់ដែលនឹងត្រូវគេកាត់ក្តីរវាងមនុស្សចំពោះការបំពានលើគ្នានៅថ្ងៃបរលោកនោះ គឺបញ្ហាទាក់ទងនឹងឈាម ដូចជាការសម្លាប់ និងការបង្ករបួសស្នាម។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ភាពធំធេងនៃបញ្ហាដែលទាក់ទងនឹងឈាម ត្បិតវាជារឿងដែលនឹងត្រូវគេកាត់សេចក្តីមុនគេ។

បាបកម្មកាន់តែធ្ងន់ធ្ងរអាស្រ័យទៅតាមទំហំនៃការខូចខាត ឬវិនាសកម្មដែលបណ្តាលមកពីអំពើបាបនោះ ហើយការបំផ្លាញជីវិតអ្នកដែលគ្មានកំហុស គឺជាវិនាសកម្មដ៏ធំបំផុត ហើយគ្មានអ្វីធំជាងនេះទៀតឡើយ ក្រៅពីភាពគ្មានជំនឿ(កាហ្វៀរ) និងការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។

ឯកសារយោង

សហេស អាល់ពូខរី (9/ 2) (6864).

សហេស មូស្លីម (3/ 1304) (1678).

បន្ថែមទៀត (6)

خلاصة الكلام شرح عمدة الأحكام.

لفيصل آل مبارك (ص319).

تيسير العلام شرح عمدة الأحكام.

للبسام (ص640).

الإلمام بشرح عمدة الأحكام.

لإسماعيل الأنصاري (2/ 103).