Skip to content

“ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។

អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។

«أَفْضَلُ الذِّكْرِ: لَا إِلَهَ إِلَّا اللهُ، وَأَفْضَلُ الدُّعَاءِ: الْحَمْدُ لِلهِ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិង អ៊ិពនូម៉ាហ្ជះ
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានប្រាប់យើងថា ពិតប្រាកដណាស់ ពាក្យរំលឹកទៅចំពោះអល់ឡោះ(ហ្ស៊ីកៀរ)ដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" ដែលមានន័យថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយការបួងសួង(ទូអា)ដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” មានន័យថា ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ ដែលវាជាការទទួលស្គាល់ថា អ្នកដែលប្រទាននូវឧបការគុណទាំងឡាយ គឺអល់ឡោះជាម្ចាស់ម្ចាស់តែមួយគត់ ហើយទ្រង់ជាអ្នកដែលសក្តិសមនឹងលក្ខណៈដ៏ពេញលេញ និងល្អប្រពៃបំផុត។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យបង្កើននូវការរំលឹកទៅចំពោះអល់ឡោះជាម្ចាស់នឹងកាលីម៉ះតាវហេទ(لا إله إلا الله) និងបួងសួងចំពោះអល់ឡោះដោយការពោលពាក្យ៖ “الْحَمْدُ لِلَّهِ”។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 393) (3383).

បន្ថែមទៀត (4)

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 984).

زاد المعاد في هدي خير العباد.

ابن قيم الجوزية (1/ 36).