Skip to content

“ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។

«مَا مِنْ يَوْمٍ يُصْبِحُ العِبَادُ فِيهِ إِلَّا مَلَكَانِ يَنْزِلاَنِ، فَيَقُولُ أَحَدُهُمَا: اللَّهُمَّ أَعْطِ مُنْفِقًا خَلَفًا، وَيَقُولُ الآخَرُ: اللَّهُمَّ أَعْطِ مُمْسِكًا تَلَفًا».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជារៀងរាល់ថ្ងៃ មានម៉ាឡាអ៊ីកាត់ពីររូបចុះមក ហើយស្រែកប្រកាស។ ម៉ាឡាអ៊ីកាត់មួយរូបបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់នូវរបស់ជំនួសដល់អ្នកដែលបានចំណាយទ្រព្យសម្បត្តិក្នុងការគោរពប្រតិបត្តិ ចំណាយលើគ្រួសារ ក្នុងការទទួលភ្ញៀវ និងអំពើស្ម័គ្រចិត្តផ្សេងៗ ហើយសូមទ្រង់មេត្តាផ្តល់ឲ្យជននោះនូវរបស់ដែលល្អជាងអ្វីដែលរូបគេបានបរិច្ចាគ និងសូមផ្តល់ពរជ័យដល់គេផង។

មេរៀនដែលទាញបានពីហាទីស្ហ

អនុញ្ញាតឱ្យបួងសួងឲ្យអ្នកសប្បុរសទទួលបាននូវផលតបស្នងកាន់តែច្រើន និងល្អជាងអ្វីដែលរូបគេបានបរិច្ចាគ ហើយក៏អនុញ្ញាតឱ្យបួងសួងឲ្យអ្នកដែលកំណាញ់ទទួលនូវភាពហិនហោចចំពោះទ្រព្យសម្បត្តិដែលរូបគេកំណាញ់ និងមិនចំណាយវាទៅលើអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ចលើរូបគេ។

បញ្ជាក់ពីការបួងសួងរបស់ម៉ាឡាអ៊ីកាត់ឲ្យអ្នកមានជំនឿដែលសាងអំពើល្អ និងចេះបរិច្ចាគទានឲ្យទទួលបាននូវប្រការល្អ និងភាពចម្រើនរុងរឿង ហើយការបួងសួងរបស់ពួកគេត្រូវបានគេទទួលយក។

ជំរុញឲ្យចំណាយទ្រព្យសម្បត្តិក្នុងផ្លូវដែលជាកាតព្វកិច្ច(វ៉ាជិប) និងជាការស្ម័គ្រចិត្ត(ស៊ូណិត) ដូចជាការចំណាយលើគ្រួសារ ការផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងផ្លូវល្អផ្សេងៗទៀត។

បញ្ជាក់ពីឧត្តមភាពរបស់អ្នកដែលចំណាយទ្រព្យសម្បត្តិក្នុងផ្លូវល្អ ហើយលទ្ធផលចុងក្រោយរបស់វា គឺអល់ឡោះជាម្ចាស់នឹងតបស្នងដល់គេវិញ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ﴿ وَمَا أَنْفَقْتُمْ مِنْ شَيْءٍ فَهُوَ يُخْلِفُهُ وَهُوَ خَيْرُ الرَّازِقِينَ﴾ [سورة سبإ(39)] “ហើយអ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ គឺទ្រង់នឹងតបស្នងវាវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អបំផុត។ [ស៊ូរ៉ោះ សាហ្ពាក៖39]

ការបួងសួងនេះ គឺចំពោះអ្នកដែលមិនចំណាយទ្រព្យសម្បត្តិលើអ្វីដែលជាកាតព្វកិច្ច(វ៉ាជិប)។ ចំពោះការចំណាយដែលជាការស្ម័គ្រចិត្ត(ស៊ូណិត) គឺមិនចូលក្នុងករណីនេះទេ ព្រោះជននោះមិនសមនឹងទទួលបាននូវការបួងសួងបែបនេះឡើយ។

ហាមឃាត់ពីភាពកំណាញ់ និងការលោភលន់។

ឯកសារយោង

សហេស អាល់ពូខរី (2/ 115) (1442).

សហេស មូស្លីម (2/ 700) (1010).

បន្ថែមទៀត (6)

شرح رياض الصالحين.

لابن عثيمين (3/ 157).

نزهة المتقين بشرح رياض الصالحين.

لمجموعة من الباحثين (1/ 293).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 376).