Skip to content

“តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក ហើយគេងូតទឹកក្នុងទន្លេនោះប្រាំដងក្នុងមួយថ្ងៃ តើអ្នកយល់ថា ការធ្វើបែបនេះ ធ្វើឲ្យមានកម្អែលនៅសេសសល់លើខ្លួនគេដែរឬទេ”

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក ហើយគេងូតទឹកក្នុងទន្លេនោះប្រាំដងក្នុងមួយថ្ងៃ តើអ្នកយល់ថា ការធ្វើបែបនេះ ធ្វើឲ្យមានកម្អែលនៅសេសសល់លើខ្លួនគេដែរឬទេ”? ពួកគេបានឆ្លើយថា៖ គឺមិនធ្វើឲ្យមានកម្អែលអ្វីមួយរបស់ជននោះនៅសេសសល់ឡើយ។ លោកបានមានប្រសាសន៍ថា៖ “នោះគឺដូចគ្នាទៅនឹងការសឡាតទាំងប្រាំពេលដែរដែលអល់ឡោះជាម្ចាស់នឹងលុបបំបាត់អំពើអាក្រក់ទាំងឡាយតាមរយៈការសឡាតនេះ”។

«أَرَأَيْتُمْ لَوْ أَنَّ نَهَرًا بِبَابِ أَحَدِكُمْ يَغْتَسِلُ فِيهِ كُلَّ يَوْمٍ خَمْسًا، مَا تَقُولُ ذَلِكَ يُبْقِي مِنْ دَرَنِهِ؟» قَالُوا: لَا يُبْقِي مِنْ دَرَنِهِ شَيْئًا، قَالَ: «فَذَلِكَ مِثْلُ الصَّلَوَاتِ الخَمْسِ، يَمْحُو اللَّهُ بِهِ الخَطَايَا».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រៀបធៀបការសឡាតទាំងប្រាំពេលក្នុងមួយថ្ងៃនិងមួយយប់នៅក្នុងការលុបបំបាត់ និងជម្រុះចោលនូវបាបកម្មតូចតាច និងកំហុសឆ្គងទាំងឡាយទៅនឹងទន្លេមួយដែលមាននៅមាត់ទ្វារផ្ទះរបស់មនុស្សម្នាក់ដែលគេងូតទឹកពីទន្លេនោះប្រាំដងក្នុងមួយថ្ងៃ។ ដូច្នេះ គ្មានកម្អែល និងភាពកខ្វក់ណាមួយនៅជាប់នឹងខ្លួនគេឡើយ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ការលុបលាងបាបកម្មនេះ គឺចំពោះតែបាបកម្មតូចប៉ុណ្ណោះ។ ចំពោះបាបកម្មធំវិញ គឺគេចាំបាច់ត្រូវសារភាពកំហុស(តាវហ្ពាត់)ពីអំពើបាបនោះ។

ឧត្តមភាពនៃការប្រតិបត្តិសឡាតទាំងប្រាំពេល និងថែរក្សាវាឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ គោលគ្រឹះ(រូកុន) ប្រការចាំបាច់(វ៉ាជិប) និងប្រការគប្បីធ្វើ(ស៊ូណិត)របស់វា។

ឯកសារយោង

សហេស អាល់ពូខរី (1/ 112) (528).

សហេស មូស្លីម (1/ 462) (667).

(1/ 282).

បន្ថែមទៀត (7)

نزهة المتقين شرح رياض الصالحين.

مجموعة من الباحثين (2/ 773).

تطريز رياض الصالحين.

لفيصل آل مبارك (ص610).

المعجم الوسيط.

النهاية في غريب الحديث والأثر.

لابن الأثير (2/ 115).