Skip to content

“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។

«مَنْ قَالَ: سُبْحَانَ اللهِ وَبِحَمْدِهِ، فِي يَوْمٍ مِائَةَ مَرَّةٍ، حُطَّتْ خَطَايَاهُ وَإِنْ كَانَتْ مِثْلَ زَبَدِ الْبَحْرِ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ បើទោះជាបាបកម្មជននោះមានច្រើនដូចពពុះទឹកដែលអណ្តែតលើផ្ទៃសមុទ្រនៅពេលរលកក៏ដោយ។

មេរៀនដែលទាញបានពីហាទីស្ហ

ផលបុណ្យដែលទទួលបាននេះ គឺសម្រាប់អ្នកដែលបានសូត្រហ្ស៊ីកៀរខាងលើនេះចំនួនមួយរយដងក្នុងមួយថ្ងៃ ទោះជាគេសូត្រជាប់គ្នាក្នុងពេលតែមួយ ឬសូត្រដាច់ៗពីគ្នាក៏ដោយ។

ពាក្យ៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" គឺបញ្ជាក់ពីវិសុទ្ធភាពរបស់អល់ឡោះជាម្ចាស់ជ្រះស្អាតពីលក្ខណៈខ្វះខាតទាំងឡាយ ហើយថ្លែងសរសើរបញ្ជាក់ពីភាពពេញលេញរបស់ទ្រង់ជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង។

អត្ថន័យក្នុងហាទីស្ហខាងលើ គឺសំដៅលើការលុបលាងបាបកម្មតូចៗប៉ុណ្ណោះ។ រីឯបាបកម្មធំវិញ គឺចាំបាច់ត្រូវសារភាពកំហុស(តាវហ្ពាត់)។

ឯកសារយោង

សហេស អាល់ពូខរី (8/ 86) (6405).

សហេស មូស្លីម (4/ 2071) (2691).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 535).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 401).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 470).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 704).