Skip to content

“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានអារម្មណ៍ថាអ្វីមួយនៅក្នុងពោះរបស់ខ្លួន ហើយរូបគេសង្ស័យថា តើមានអ្វីមួយចេញមកអំពីវា ឬអត់នោះ ចូរកុំឲ្យគេចេញពីម៉ាស្ជិត លុះត្រាតែគេឮសំឡេង ឬធុំក្លិន”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានអារម្មណ៍ថាអ្វីមួយនៅក្នុងពោះរបស់ខ្លួន ហើយរូបគេសង្ស័យថា តើមានអ្វីមួយចេញមកអំពីវា ឬអត់នោះ ចូរកុំឲ្យគេចេញពីម៉ាស្ជិត លុះត្រាតែគេឮសំឡេង ឬធុំក្លិន”។

«إِذَا وَجَدَ أَحَدُكُمْ فِي بَطْنِهِ شَيْئًا، فَأَشْكَلَ عَلَيْهِ أَخَرَجَ مِنْهُ شَيْءٌ أَمْ لَا، فَلَا يَخْرُجَنَّ مِنَ الْمَسْجِدِ حَتَّى يَسْمَعَ صَوْتًا، أَوْ يَجِدَ رِيحًا».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ប្រសិនបើអ្នកសឡាតមានភាពសង្ស័យថាមានអ្វីមួយដែលនៅក្នុងពោះរបស់ខ្លួន ហើយរូបគេមិនច្បាស់ថា តើមានអ្វីមួយចេញមកអំពីវា ឬអត់នោះ ចូរកុំឲ្យគេចាកចេញ ឬផ្តាច់ខ្លួនចេញពីសឡាតដើម្បីទៅយកវូហ្ទុម្តងទៀត លុះត្រាតែរូបគេប្រាកដថា មានហាហ្ទាសដែលធ្វើឲ្យដាច់វូហ្ទុតាមរយៈការឮសំឡេង ឬធុំក្លិន(ផោម) ពីព្រោះការសង្ស័យមិនអាចលុបបំបាត់ភាពច្បាស់លាស់បានឡើយ ពោលគឺ រូបគេច្បាស់ថាខ្លួនមានភាពជ្រះស្អាត ហើយការមានហាហ្ទាស គឺជាអ្វីដែលរូបគេសង្ស័យប៉ុណ្ណោះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ហាទីស្ហនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយក្នុងចំណោមមូលដ្ឋាននៃសាសនាឥស្លាម និងជាគោលការណ៍មួយក្នុងចំណោមគោលការណ៍នៃក្បួនច្បាប់ហ្វីកោះ នោះគឺ “ភាពច្បាស់លាស់មិនត្រូវបានលុបបំបាត់ដោយការសង្ស័យឡើយ” និងគោលការណ៍មួយទៀតគឺ “ច្បាប់ដើមនៃអ្វីមួយនៅតែត្រូវបានរក្សានៅលើធាតុដើមរបស់វា រហូតទាល់តែបានដឹងច្បាស់ថាវាបានប្រែប្រួលខុសពីធាតុដើម”។

ការសង្ស័យមិនប៉ះពាល់ដល់ភាពជ្រះស្អាត(មានវូហ្ទុ)ឡើយ ហើយអ្នកសឡាតនៅតែស្ថិតនៅលើភាពជ្រះស្អាតរបស់ខ្លួនដដែល ដរាបណារូបគេមិនច្បាស់ថាខ្លួនមានហាហ្ទាសនោះ។

ឯកសារយោង

សហេស មូស្លីម (1/ 276) (362).

បន្ថែមទៀត (2)

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (8/ 374).

المفهم لما أشكل من تلخيص كتاب مسلم (1/ 608).