Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

56 នៃ 839 កាត

លុបតម្រង
រ៉ស៊ូលុលឡោះ ﷺ លោកមិនដែលបោះបង់ទូអាទាំងនេះទេនៅពេលល្ងាច និងពេលព្រឹក គឺ៖ اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្តទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការអភ័យទោស និងភាពសុខសាន្តទាំងចំពោះសាសនារបស់ខ្ញុំ លោកិយរបស់ខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងចំពោះទ្រព្យសម្បត្តិរបស់ខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយបិទបាំងនូវភាពមិនល្អរបស់ខ្ញុំ ហើយសូមផ្តល់សុវត្ថិភាពពីការភ័យខ្លាចដល់ខ្ញុំផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាថែរក្សារូបខ្ញុំពីខាងមុខ ខាងក្រោយ ខាងស្តាំ ខាងឆ្វេង និងពីខាងលើខ្ញុំ ព្រមទាំងសូមបញ្ចៀសរូបខ្ញុំតាមរយៈភាពធំធេងរបស់ទ្រង់ អំពីការវិនាសភ្លាមៗនៅពីខាងក្រោមខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
បណ្តាញអ្នករាយការណ៍របស់វា ល្អ (អ៊ិសណាត ហាសាន់) رواه ابن ماجه والنسائي في الكبرى وأحمد
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នាព្រឹកថ្ងៃអាក៏ហ្ពះ ខណៈដែលលោកស្ថិតនៅលើសត្វអូដ្ឋរបស់លោកថា៖ “សូមអ្នករើសគ្រាប់ក្រួសឱ្យខ្ញុំ”។ ខ្ញុំក៏បានរើសគ្រាប់ក្រួសចំនួនប្រាំពីរគ្រាប់ដែលមានទំហំប្រហាក់ប្រហែលនឹងគ្រាប់សណ្តែកសម្រាប់គប់(មានទំហំប៉ុនគ្រាប់សណ្តែកឬគ្រាប់កៅឡាក់ភ្នំ)។ ពេលនោះ លោកបានដាក់វានៅក្នុងបាតដៃរបស់លោក ហើយបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកគប់គោលដោយប្រើគ្រាប់ក្រួសដែលមានទំហំប្រហាក់ប្រហែលនឹងគ្រាប់ក្រួសទាំងនេះចុះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះភាពជ្រុលនិយមក្នុងសាសនា។ តាមពិត គេបានបំផ្លាញអ្នកជំនាន់មុនពួកអ្នក គឺដោយសារតែការមានភាពជ្រុលនិយមក្នុងសាសនានេះឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ អាន់ណាសាអ៊ី និងអះម៉ាត់
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។ គ្រប់គ្រាន់ហើយសម្រាប់កូនចៅអាហ្ទាំនូវការបរិភោគអាហារក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន។ ហើយប្រសិនបើចាំបាច់ដោយខានមិនបាននោះ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“គេលើកស្លាប់ប៉ាកកា(មិនយកទោស)ពីមនុស្សបីប្រភេទ៖ អ្នកដែលដេកលក់ រហូតដល់គេភ្ញាក់ឡើង កុមារ រហូតដល់ពេញវ័យ និងមនុស្សវិកលចរិត រហូតដល់គេមានស្មារតីវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់