Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង
ហើយសូត្រថា៖ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលបានឲ្យខ្ញុំបានទទួលទានអាហារនេះ និងបានផ្ដល់លាភសក្ការៈនេះដល់ខ្ញុំដោយវាមិនមែនដោយសារការខំប្រឹងប្រែង ឬអានុភាពរបស់ខ្ញុំឡើយ) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានឲ្យពួកយើងសូត្រគម្ពីរគួរអានគ្រប់ពេលទាំងអស់ ដរាបណាមិនមានជូនុប។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ជាការពិតណាស់ ផ្នូរគឺជាកន្លែងស្នាក់អាស្រ័យដំបូងគេបង្អស់ក្នុងចំណោមកន្លែងស្នាក់អាស្រ័យនៃជីវិតបរលោក។ ដូចនេះ ប្រសិនបើគេរួចផុតពីវា អ្វីដែលនៅខាងមុខ គឺកាន់តែងាយស្រួលជាងនេះ។ តែប្រសិនបើគេមិនអាចរួចផុតពីវាទេនោះ អ្វីដែលនៅខាងមុខ គឺកាន់តែពិបាកជាងនេះទៅទៀត”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះមក៖ ﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)។ អាសហ្ស៊ូពៃរ៍ បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើឧបការគុណអ្វីដែលពួកយើងនឹងត្រូវគេសួរអំពីវានោះ? នៅពេលដែលយើងមានតែរបស់ខ្មៅទាំងពីរ គឺផ្លែល្មើ និងទឹកនោះ? លោកបានឆ្លើយថា៖ “ត្រូវដឹងថា វានឹងកើតឡើង”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។ ហើយបោះបង់ក្តីប្រាថ្នាចំពោះរបស់ដែលមនុស្សមាន នោះមនុស្សនឹងស្រលាញ់អ្នក”។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអ្នកផ្សេងទៀត តាមរយៈបណ្តាញអ្នករាយការណ៍ល្អ(សាណាត់ហាសាន់)
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ”។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ اعْصِمْنِي مِنْ الشَّيْطَانِ الرَّجِيمِ”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់ អាល់ហាគិម៖ “ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ﷺ ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ أَجِرْنِي مِنَ الشَّيْطَانِ الرَّجِيمِ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអាល់ហាគិម