Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

85 នៃ 839 កាត

លុបតម្រង
“ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការមើលស្រាលបាបកម្មតូច។ តាមពិត ការប្រៀបធៀបការមើលស្រាលចំពោះបាបកម្មតូច គឺប្រៀបដូចជាក្រុមមួយដែលចុះទៅបាតជ្រលងភ្នំមួយ ម្នាក់យកឈើតូចមួយ ម្នាក់យកឈើតូចមួយ រហូតដល់ពួកគេអាចចម្អិននំបុ័ងរបស់ពួកគេបាន។ ហើយពិតណាស់ ការមើលស្រាលចំពោះបាបកម្មតូចនោះ នៅពេលណាដែលអ្នកប្រព្រឹត្តវាត្រូវបានគេយកទោស វានឹងបំផ្លាញរូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
“នៅពេលដែលទឹកមានបរិមាណស្មើនឹងពីរកុលឡះ វាមិនកើតមានភាពកខ្វក់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
“ជនណាសូត្រថា៖ بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ (ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត) ចំនួនបីដង នោះគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក។ ហើយជនណាដែលសូត្រវានៅពេលព្រឹកចំនួនបីដង គេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលល្ងាច”។ គាត់បាននិយាយថា៖ អាហ្ពាន ពិន អ៊ូស្មាន رضي الله عنه បានកើតជំងឺស្ពឹកដៃជើង។ ខណៈនោះ បុរសម្នាក់ដែលបានឮហាទីស្ហនេះពីគាត់បានសម្លឹងមើលទៅកាន់គាត់ដោយភាពងឿងឆ្ងល់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់បុរសនោះថា៖ ហេតុអ្វីបានជាអ្នកមើលមកខ្ញុំ? សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបានកុហកបំផ្លើសលើអ៊ូស្មានឡើយ ហើយអ៊ូស្មានក៏មិនបានកុហកបំផ្លើសលើណាពី ﷺ នោះដែរ។ ប៉ុន្តែនៅថ្ងៃដែលខ្ញុំបានជួបរឿងនេះ គឺខ្ញុំបានខឹង ហើយក៏ភ្លេចសូត្រទូអានេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
ខ្ញុំបានធ្វើដំណើរជាមួយប្រតិភូនៃអម្បូរអាមៀរទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់