Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

13 នៃ 839 កាត

លុបតម្រង
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលជនមូស្លីមត្រូវបានគេសួរសំណួរនៅក្នុងផ្នូរ រូបគេនឹងធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ”។ នេះហើយគឺជាអត្ថន័យនៃបន្ទូលរបស់អល់ឡោះដែលទ្រង់បានមានបន្ទូលថា៖ ﴿يُثَبِّتُ اللَّهُ الَّذِينَ آمَنُوا بِالْقَوْلِ الثَّابِتِ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ﴾ [سورة ابراهيم(27)] (អល់ឡោះនឹងពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿនឹងពាក្យពេចន៍ដែលរឹងមាំ(ពាក្យស្ហាហាហ្ទះ)ទាំងក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែពេលវេលាកាន់តែខ្លីចូលគ្នា(ពេលវេលាដើរលឿន) ដោយមួយឆ្នាំប្រៀបដូចជាមួយខែ មួយខែប្រៀបដូចជាមួយសប្តាហ៍ មួយសប្តាហ៍ប្រៀបដូចជាមួយថ្ងៃ មួយថ្ងៃប្រៀបដូចជាមួយម៉ោង ហើយមួយម៉ោងប្រៀបដូចជាការឆេះធាងល្មើមួយធាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
ណាពី ﷺ លោកបានរំលឹកអំពីរឿងមួយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “នោះគឺនៅពេលដែលដល់ពេលវេលាដែលចំណេះដឹងត្រូវបាត់បង់”។ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើចំណេះដឹងត្រូវបានបាត់បង់យ៉ាងដូចម្តេច ខណៈដែលពួកយើងនៅសូត្រគម្ពីរគួរអាន ហើយពួកយើងក៏បានឲ្យកូនរបស់ពួកយើងសូត្រគម្ពីរគួរអាន ហើយកូនៗរបស់ពួកយើងក៏បានឲ្យកូនៗរបស់ពួកគេសូត្រវា រហូតដល់ថ្ងៃបរលោកទៀតនោះ។ លោកបានប្រសាសន៍ថា៖ “កំព្រាម្តាយហើយអ្នក ហ្ស៊ីយ៉ាទ! ពិតណាស់ខ្ញុំធ្លាប់យល់ឃើញថា អ្នកស្ថិតក្នុងចំណោមអ្នកដែលមានការយល់ដឹងជាងគេនៅក្រុងម៉ាទីណះ។ តើពុំមែនទេឬដែលពួកយ៉ាហ៊ូទី និងពួកណាសរ៉នីពួកគេនាំគ្នាសូត្រគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល តែពួកគេមិនបានអនុវត្តអ្វីបន្តិចនូវអ្វីដែលមាននៅក្នុងគម្ពីរទាំងពីរនេះ”?
ហាទីស្ហសហេសដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ
“នៅពេលដែលសពត្រូវបានដាក់ចុះ ហើយបុរសទាំងឡាយលើកសពនោះដាក់លើស្មារបស់ពួកគេ ប្រសិនបើសពនោះជាមនុស្សល្អ វានឹងនិយាយថា៖ នាំខ្ញុំទៅឲ្យលឿន។ តែប្រសិនបើសពនោះមិនមែនជាមនុស្សល្អវិញនោះ វានឹងនិយាយថា៖ វិនាសអន្តរាយហើយ! តើពួកគេនាំវាទៅណា? អ្វីៗទាំងអស់សុទ្ធតែឮសំឡេងរបស់វា លើកលែងតែមនុស្សប៉ុណ្ណោះ។ ហើយប្រសិនបើមនុស្សឮសំឡេងវា ពួកគេនឹងសន្លប់ជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី