Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

30 នៃ 839 កាត

លុបតម្រង
“ជនណាទៅជួបនឹងអល់ឡោះជាម្ចាស់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ កំហុសឆ្គង(បាបកម្ម)ដែលរូបគេមានមិនអាចបង្កគ្រោះថ្នាក់អ្វីដល់រូបគេឡើយ។ ហើយជនណាបានស្លាប់ ខណៈដែលរូបគេបានធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ ប្រការល្អ(ទង្វើកុសល)ដែលរូបគេមានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
”អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(កន្លែងគោរពសក្ការៈ)”។ គាត់បាននិយាយថា៖ ប្រសិនបើមិនដូច្នោះទេនោះ ផ្នូររបស់លោកនឹងត្រូវគេបង្ហាញឲ្យឃើញជាមិនខាន ប៉ុន្តែដោយសារខ្លាចថា គេយកផ្នូររបស់លោកធ្វើជាម៉ាស្ជិត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ។ ទ្រង់បានមានបន្ទូលថា៖ យើងចង់បានពីអ្នកនូវអ្វីដែលតិចតួចជាងនេះទៅទៀតខណៈដែលអ្នកស្ថិតនៅក្នុងឆ្អឹងខ្នងរបស់ណាពីអាហ្ទាំ គឺមិនឱ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងឡើយ ប៉ុន្តែអ្នកបានបដិសេធ ហើយបានធ្វើស្ហ៊ីរិកមកចំពោះយើង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកបានមានប្រសាសន៍ពាក្យមួយឃ្លា ហើយខ្ញុំនិយាយមួយឃ្លាផ្សេងទៀត។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក”។ ហើយខ្ញុំបាននិយាយថា៖ ជនណាដែលបានស្លាប់ ខណៈដែលរូបគេមិនបានបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលឋានសួគ៌។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានមនុស្សជាច្រើនបានសួររ៉ស៊ូលុលឡោះ ﷺ អំពីគ្រូទាយ។ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ “គ្រូទាយទាំងនោះគ្មានដឹងអ្វីឡើយ”។ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ជួនកាលពួកគេ(គ្រូទាយ)និយាយពីអ្វីមួយ ហើយវាក៏បានកើតឡើងពិតមែន។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ៖ ទ្រង់ពេញចិត្ដចំពោះពួកអ្នកឲ្យគោរពសក្ការៈទៅចំពោះទ្រង់និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ ប្រកាន់ខ្ជាប់នូវខ្សែ(មាគ៌ា)របស់អល់ឡោះទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកអ្នកចំពោះការនិយាយពីនេះពីនោះ(ឥតប្រយោជន៍) ការសួរនាំច្រើន និងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម