Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
“ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ ខណៈនោះ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
តាំងពីមកដល់ក្រុងម៉ាទីណះមក ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីយប់ជាប់ៗគ្នាឡើយ រហូតដល់លោកទទួលមរណភាព។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ ទាំងចំពោះការពាក់ស្បែកជើង ការសិតសក់ ការជម្រះសម្អាត(យកវូហ្ទុ) និងក្នុងកិច្ចការទាំងអស់របស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពូកសម្រាន្តរបស់រ៉ស៊ូលុលឡោះ ﷺ គឺធ្វើពីស្បែកសត្វ ហើយញាត់បំពេញដោយសរសៃធាងល្មើ។ ហើយនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ ខ្នើយរបស់រ៉ស៊ូលុលឡោះ ﷺ ដែលលោកតែងផ្អែកខ្លួន គឺធ្វើពីស្បែកដែលត្រូវបានសម្លាប់រួច ហើយត្រូវបានញាត់បំពេញដោយសរសៃធាងល្មើ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម