Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

12 នៃ 839 កាត

លុបតម្រង
“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ ខណៈនោះ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានសក់វែងនិងស្លៀកពាក់ពណ៌ក្រហមសង្ហាជាងអ្នកនាំសារ ﷺឡើយ។ លោកមានសក់វែងដល់ស្មារបស់លោក ហើយចម្ងាយរវាងស្មាទាំងពីររបស់លោកទូលាយ។ លោកមានកម្ពស់មធ្យម មិនខ្ពស់ពេក ឬទាបពេកដែរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវនៃសម័យកាលជើហ៊ីលីយ៉ះមកនិយាយ។ ពេលនោះ ពួកគេនាំគ្នាហើយ ហើយលោកវិញ គឺញញឹម។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ឱអល់ឡោះជាម្ចាស់! តាមពិត ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមអ្នកមូស្លីមដែលរូបខ្ញុំបានជេរប្រមាថ ឬដាក់បណ្តាសាគេ ឬវាយគេនឹងរំពាត់ សូមទ្រង់មេត្តាចាត់ទុកប្រការទាំងនោះជាហ្សាកាត់ និងជាក្តីមេត្តាករុណាសម្រាប់រូបគេផងចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ឱមាតានៃអ្នកមានជំនឿទាំងឡាយ! សូមប្រាប់ខ្ញុំពីសីលធម៌របស់រ៉ស៊ូលុលឡោះ ﷺ ផង។ អាអ៊ីស្ហះ បានសួរថា៖ តើអ្នកមិនបានសូត្រគម្ពីរគួរអានទេឬ? គាត់បានឆ្លើយថា៖ ពិតហើយ(ខ្ញុំសូត្រ)។ អាអ៊ីស្ហះបានតបថា៖ ពិតណាស់ សីលធម៌របស់ណាពី ﷺ គឺគម្ពីរគួរអាន។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម នៅក្នុងហាទីស្ហដ៏វែងមួយ
តាំងពីមកដល់ក្រុងម៉ាទីណះមក ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីយប់ជាប់ៗគ្នាឡើយ រហូតដល់លោកទទួលមរណភាព។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម