Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់នូវកាព្វកិច្ចជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបោះបង់ចោលវា។ ហើយទ្រង់បានកំណត់នូវព្រំដែនជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបំពានវា។ ទ្រង់ក៏បានដាក់បម្រាមនូវប្រការជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំល្មើសនឹងវា។ ហើយទ្រង់ក៏នៅស្ងៀមចំពោះប្រការជាច្រើនផងដែរ ជាការក្តីមេត្តាករុណាដល់ពួកអ្នក ពុំមែនដោយសារភេ្លចនោះឡើយ។ ហេតុនេះ ចូរពួកអ្នកកុំស្រាវជ្រាវដេញដោលអំពីវា”។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់ទើរូគុតនី នៅក្នុងសៀវភៅស៊ូណាន់របស់គាត់ ហើយនិងអ្នកផ្សេងទៀត។
អំពីស៊ុណ្ណះ នៅពេលដែលអ្នកអាហ្សានបានសូត្រក្នុងពេលអាហ្សានស៊ូពុសថា៖ “حَيَّ عَلَى الْفَلَاحِ” រួច គឺត្រូវសូត្រថា៖ “الصَّلَاةُ خَيْرٌ مِنَ النَّوْمِ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូឃូហ្សៃម៉ះ អាត់ទើរូគុតនី និងអាល់ពៃហាគី
ពិតណាស់ណាពី ﷺ លោកបានហាមឃាត់ការសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកស្ងួត និងឆ្អឹង ហើយលោកបានមានប្រសាសន៍ថា៖ “តាមពិត វាទាំងពីរនេះមិនធ្វើឲ្យជ្រះស្អាតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់ទើរូគុតនី
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់ទើរូគុតនី