Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

31 នៃ 839 កាត

លុបតម្រង
បណ្តាំទូទៅរបស់រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលសេចក្តីស្លាប់បានមកដល់លោកគឺ៖ “ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលក្រោមការគ្រប់គ្រងរបស់ពួកអ្នក”។ រ៉ស៊ូលុលឡោះ ﷺ នៅតែផ្តាំផ្ញើពាក្យនេះដដែលៗ រហូតដល់តឹងណែនក្នុងទ្រូង ហើយអណ្តាតរបស់លោកស្ទើរតែមិនអាចនិយាយពាក្យទាំងនេះចេញមកក្រៅបាន។
ហាទីស្ហសហេស رواه النسائي في السنن الكبرى وابن ماجه
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានប្រើបុរសនោះឱ្យសឡាតម្តងទៀត។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“អ្វីក៏ដោយដែលបរិមាណច្រើនរបស់វាធ្វើឲ្យស្រវឹង នោះបរិមាណតិចតួចរបស់វា គឺត្រូវបានហាមឃាត់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“គេលើកស្លាប់ប៉ាកកា(មិនយកទោស)ពីមនុស្សបីប្រភេទ៖ អ្នកដែលដេកលក់ រហូតដល់គេភ្ញាក់ឡើង កុមារ រហូតដល់ពេញវ័យ និងមនុស្សវិកលចរិត រហូតដល់គេមានស្មារតីវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់