Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

19 នៃ 839 កាត

លុបតម្រង
“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសម្លឹងមើលទៅកាន់ជើងរបស់ពួកមុស្ហរីគីនដែលនៅពីលើក្បាលពួកយើង ខណៈពេលដែលពួកយើងនៅក្នុងរូងភ្នំ(ក្នុងពេលធ្វើចំណាកស្រុក)។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកគេមើលមកក្រោមជើងរបស់ខ្លួននោះ គេពិតជានឹងឃើញពួកយើងនៅក្រោមជើងរបស់គេជាមិនខាន។ លោកបានតបថា៖ “ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីនោះ”?
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ ខណៈនោះ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
គេបានបញ្ចុះ(វ៉ាហ៊ី)ឲ្យរ៉ស៊ូលុលឡោះ ﷺ ក្នុងពេលដែលលោកមានអាយុសែសិបឆ្នាំ។ បន្ទាប់មក លោកបានរស់នៅក្រុងម៉ាក្កះរយៈពេលដប់បីឆ្នាំ។ ក្រោយមក គេបានបង្គាប់ប្រើលោកឲ្យធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ) ហើយលោកក៏បានធ្វើចំណាកស្រុកទៅកាន់ក្រុងម៉ាទីណះ។ លោកបានរស់នៅក្រុងម៉ាទីណះរយៈពេលដប់ឆ្នាំ។ ក្រោយមក លោកក៏ទទួលមរណភាព ﷺ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានសក់វែងនិងស្លៀកពាក់ពណ៌ក្រហមសង្ហាជាងអ្នកនាំសារ ﷺឡើយ។ លោកមានសក់វែងដល់ស្មារបស់លោក ហើយចម្ងាយរវាងស្មាទាំងពីររបស់លោកទូលាយ។ លោកមានកម្ពស់មធ្យម មិនខ្ពស់ពេក ឬទាបពេកដែរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
វ៉ាហ៊ីដែលបានមកដល់រ៉ស៊ូលុលឡោះ ﷺ ដំបូងគេបង្អស់នោះគឺ ការយល់សុបិនល្អក្នុងដំណេក។ លោកពុំធ្លាប់សុបិនឃើញអ្វីឡើយ លើកលែងតែវាបានកើតឡើង(ពិតប្រាកដ)ប្រៀបបាននឹងអារុណ្ណោភាសបានរះឡើង។ បន្ទាប់មក លោកចូលចិត្តនៅស្ងាត់តែម្នាក់ឯង។ លោកធ្លាប់ស្ថិតនៅតែឯងក្នុងរូងភ្នំហ៊ីរ៉កដោយលោកធ្វើសក្ការៈ(ចំពោះអល់ឡោះ)នៅក្នុងរូងនោះជាច្រើនយប់មុននឹងលោកទៅកាន់គ្រួសាររបស់លោក ហើយលោកក៏បានត្រៀមស្បៀងអាហារសម្រាប់ស្នាក់នៅក្នុងរូងនោះផងដែរ។ ក្រោយមក លោកវិលត្រឡប់ទៅកាន់(ភរិយារបស់លោក)ខទីហ្ជះ រួចលោកបានត្រៀមស្បៀងដូច្នោះទៀត រហូតដល់សេចក្តីពិតបានមកដល់លោកក្នុងពេលដែលលោកកំពុងស្នាក់នៅក្នុងរូងភ្នំហ៊ីរ៉ក។ ពេលនោះ ម៉ាឡាអ៊ីកាត់(ជីព្រីល)បានមកកាន់លោក ហើយនិយាយថា៖ ចូរអ្នកអាន។ លោកបានតបថា៖ “ខ្ញុំមិនចេះអានទេ”។ លោកបានមានប្រសាសន៍ថា៖ “ពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានស្ទុះមកអោបរឹតខ្ញុំ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ ក្រោយមក គេក៏ព្រលែងខ្ញុំវិញ ហើយនិយាយថា៖ ចូរអ្នកអានទៅ។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏បានចាប់អោបរឹតខ្ញុំជាលើកទីពីរ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចនិយាយថា៖ ចូរអ្នកអាន។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏ចាប់អោបរឹតខ្ញុំជាលើកទីបីទៀត បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចពោលថា៖ ﴿إِقْرَاءْ بِاسْمِ رَبِّكَ الَّذِيْ خَلَقَ، خَلَقَ اْلإِنْسَانَ مِنْ عَلَقٍ، إِقْرَاءْ وَرَبُّكَ اْلأَكْرَامُ﴾ មានន័យថា៖ “ចូរអ្នកសូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ។ ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បាននាំពាក្យសម្ដីទាំងនេះវិលត្រឡប់មក(គេហដ្ឋាន)វិញទាំងបេះដូងរបស់លោកភ័យញាប់ញ័រ រួចលោកបានចូលទៅជួបនឹងខទីហ្ជះ ពិនទី ឃូវៃឡិត رضي الله عنها ហើយបានមានប្រសាសន៍ថា៖ “សូមអ្នកដណ្តប់ភួយឲ្យខ្ញុំ។ សូមអ្នកដណ្តប់ភួយឲ្យខ្ញុំ”។ ពេលនោះ ខទីហ្ជះក៏បានយកភួយដណ្តប់ឲ្យលោក រហូតដល់លោកបាត់ភ័យខ្លាច។ លោកបាននិយាយប្រាប់ខទីហ្ជះនូវរឿងរ៉ាវ(ដែលលោកបានជួប)នោះថា៖ “ខ្ញុំពិតជាមានការព្រួយបារម្ភចំពោះខ្លួនខ្ញុំណាស់”។ ខទីហ្ជបានតបទៅវិញថា៖ ទេ! សូមស្បថនឹងអល់ឡោះ! អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើបាបអ្នកជាដាច់ខាត។ ជាការពិតណាស់ អ្នកជាអ្នកដែលភ្ជាប់ទំនាក់ទំនងសាច់ញាតិ ជាអ្នករ៉ាប់រងបន្ទុក ជួយដល់ទុគ៌តជន ជាអ្នកដែលទទួលភ្ញៀវ និងជាអ្នកដែលជួយដល់អ្នកដែលរងគ្រោះ។ ក្រោយមក ខទីហ្ជះក៏បាននាំលោកទៅជួបនឹងជីដូនមួយរបស់ខ្លួនដែលមានឈ្មោះថា វ៉ារ៉កោះ ពិន ណាវហ្វាល់ ពិន អាសាត់ ពិន អាប់ទុលអ៊ុសហ្សា ដែលជាបុគ្គលកាន់សាសនាគ្រឹស្ទាននៅក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយគាត់បានសរសេរសៀវភៅជាភាសាហេព្រើ ដោយគាត់សរសេរដកស្រង់ចេញពីគម្ពីរអិញជីលតាមភាសាហេព្រើនូវអ្វីដែលអល់ឡោះមានចេតនាឲ្យគាត់សរសេរ។ គាត់ជាព្រឹទ្ធាចារ្យធំម្នាក់ តែជាមនុស្សពិការភ្នែក។ ពេលនោះ ខទីហ្ជះបាននិយាយទៅកាន់គាត់ថា៖ ឱជីដូនមួយ! សូមអ្នកស្តាប់ក្មួយរបស់អ្នក។ វ៉ារ៉កោះបាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱក្មួយប្រុសរបស់ខ្ញុំ! តើអ្នកបានឃើញអ្វីខ្លះ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានប្រាប់វ៉ារ៉កោះនូវអ្វីដែលលោកបានឃើញ។ វ៉ារ៉កោះក៏បាននិយាយទៅកាន់លោកថា៖ នេះជាម៉ាឡាអ៊ីកាត់ជីព្រីលដែលអល់ឡោះបានឱ្យគេចុះមកជួបនឹងណាពីមូសា។ ឱអនិច្ចាខ្លួនខ្ញុំ! ខ្ញុំប្រាថ្នាថាខ្ញុំនៅក្មេង ហើយអាចរស់បានរហូតដល់ពេលដែលក្រុមរបស់អ្នកនឹងបណ្តេញអ្នកចេញ។ រ៉ស៊ូលុលឡោះ ﷺ បានសួរថា៖ “តើពួកគេជាអ្នកដែលបណ្តេញខ្ញុំចេញឬ”? គាត់បានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ គ្មានបុរសណាម្នាក់ដែលបានពាំនាំរឿងរាវដូចដែលអ្នកបាននាំមកនេះឡើយ លើកលែងតែរូបគេត្រូវបានគេប្រឆាំង។ ប្រសិនបើខ្ញុំ(នៅមានជីវិត)ទាន់ថ្ងៃរបស់អ្នក ប្រាកដជាខ្ញុំនឹងជួយពង្រឹងអ្នកជាមិនខាន។ ក្រោយមក មិនយូរប៉ុន្មាន វ៉ារ៉កោះក៏បានទទួលមរណភាព ហើយវ៉ាហ៊ីក៏បានដាច់មួយរយៈ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ក្នុងពេលដែលខ្ញុំកំពុងដើរ ខណៈនោះ ខ្ញុំបានឮសំឡេងមួយពីលើមេឃ។ ខ្ញុំក៏ងើយមើលទៅលើ ស្រាប់តែឃើញម៉ាឡាអ៊ីកាត់ដែលធ្លាប់បានមកជួបខ្ញុំនៅឯរូងភ្នំហ៊ីរ៉កនោះអង្គុយលើកៅអី(ក្នុងលំហអាកាស)រវាងមេឃនិងផែនដី។ ខ្ញុំមានការភិតភ័យយ៉ាងខ្លាំង ហើយខ្ញុំក៏ត្រឡប់ទៅវិញ រួចនិយាយថា៖ ចូរអ្នកដណ្តប់ភួយខ្ញុំផង។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “يَا أَيُّهَا الْمُدَّ ثِّرْ قُمْ فَأَنْذِرْ” [អាល់មុទហ្ទាសសៀរ៖១-២] រហូតដល់អាយ៉ាត់៖ “وَالرُّجْزَ فَاهْجُرْ” [អាល់មុទហ្ទាសសៀរ៖៥]។ ហើយវ៉ាហ៊ីត្រូវបានរក្សា និងបញ្ចុះមកជាបន្តបន្ទាប់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម