Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកគ្រប់គ្រងអណ្ដាតរបស់អ្នក ថែរក្សាផ្ទះរបស់អ្នក និងយំសោកស្ដាយចំពោះបាបកម្មរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“បុគ្គលគ្រប់រូបដែលសាងបាបកម្ម បន្ទាប់មក គេក្រោកឈរ ហើយធ្វើការជម្រះសម្អាត(យកវូហ្ទុ) បន្ទាប់មក គេសឡាត។ បន្ទាប់មកទៀត គេសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ”។ បន្ទាប់មក លោកបានសូត្រអាយ៉ាត់នេះ៖ ﴿وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ ﴾ [سورة آل عمران(135)] (ហើយនិងអ្នកដែលនៅពេលណាដែលពួកគេសាងអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសចំពោះបាបកម្មរបស់ពួកគេ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។ ទ្រង់ទម្លាក់ជញ្ជីងចុះ និងលើកវាឡើង។ គេ(ម៉ាឡាអ៊ីកាត់)លើកយកទង្វើ(របស់ខ្ញុំបម្រើទ្រង់)ដែលបានសាងនៅពេលយប់ទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលថ្ងៃ។ ហើយគេលើកយកទង្វើ(របស់ពួកគេ)ដែលបានសាងនៅពេលថ្ងៃទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលយប់។ របាំងរបស់ទ្រង់ គឺពន្លឺ។ (នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ គឺភ្លើង)។ ប្រសិនបើទ្រង់បើកវាចេញនោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកធ្វើសច្ចាប្រណិធាននឹងខ្ញុំថា ពួកអ្នកនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយក៏មិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនសម្លាប់កូនៗខ្លួនឯង មិនប្រឌិតរឿងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងមិនប្រឆាំង(នឹងខ្ញុំ)ចំពោះប្រការល្អនោះឡើយ។ ហេតុនេះ ជនណាដែលបានអនុវត្តតាមក្នុងចំណោមពួកអ្នក ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះ។ តែជនណាដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើទាំងនេះ ហើយត្រូវបានគេដាក់ទោសនៅលើលោកិយ ការដាក់ទោសនោះ គឺជាការជម្រុះនូវបាបកម្មរបស់គេ។ រីឯជនណាដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើទាំងនេះ ក្រោយមក អល់ឡោះបានបិទបាំងវានោះ រឿងនោះគឺស្ថិតលើអល់ឡោះ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងអភ័យទោសឲ្យ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទោសគេ”។ ពេលនោះ ហើយពួកយើងក៏បានសច្ចាប្រណិធាននឹងលោកលើប្រការទាំងនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកចៀសវាងពីទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីវា។ ហេតុនេះ ជនណាដែលបានប្រព្រឹត្ត ចូរឲ្យគេបិទបាំងដោយវាំងននរបស់អល់ឡោះ ហើយចូរឲ្យគេសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ជនណាហើយដែលលាតត្រដាងបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនមកកាន់យើង យើងនឹងអនុវត្តចំពោះជននោះទៅតាមច្បាប់ដែលមានចែងក្នុងគម្ពីររបស់អល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ហាគិម និងអាល់ពៃហាគី
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម