Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
បណ្តាញអ្នករាយការណ៍របស់វា ល្អ (អ៊ិសណាត ហាសាន់) رواه ابن ماجه والنسائي في الكبرى وأحمد
“មនុស្ស គឺស្ថិតនៅលើសាសនាមិត្ដភក្ដិរបស់ខ្លួន។ ហេតុនេះ ម្នាក់ៗនៃពួកអ្នកត្រូវពិនិត្យមើលថា តើនរណាដែលខ្លួនត្រូវយកធ្វើជាមិត្ដភក្ដិ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)។ នៅថ្ងៃបរលោក នៅពេលដែលមនុស្សលោកត្រូវបានគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកគេរួចមក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកទាំងនោះថា៖ ចូរពួកអ្នកទៅរកអ្នកដែលពួកអ្នកធ្វើល្អចង់ឲ្យពួកគេឃើញនៅក្នុងលោកិយចុះ ហើយមើលមើល៍ ថាតើពួកអ្នកឃើញមានការតបស្នងណាមួយនៅឯពួកគេដែរឬទេ”?
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
“បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
“ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ មានមនុស្សមួយក្រុមបានមកជួបរ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ លោកបានទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ និងមិនទទួលយកពីមនុស្សម្នាក់។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! លោកទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ ហើយទុកម្នាក់នេះចោលឬ? លោកបានឆ្លើយថា៖ “ពិតណាស់ នៅលើខ្លួនគេមានពាក់ខ្សែគាថា”។ ពេលនោះ បុរសនោះបានលូកដៃចូល ហើយក៏បានកាត់ខ្សែគាថានោះចេញ។ បន្ទាប់មក ណាពីក៏បានទទួលយកការសច្ចាប្រណិធានរបស់បុរសនោះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
“ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់