Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

47 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់។ ហេតុនេះ នៅពេលពួកអ្នកសម្លាប់ ចូរពួកអ្នកសម្លាប់ដោយល្អប្រសើរ។ ហើយនៅពេលពួកអ្នកសំឡេះសត្វ(ដើម្បីទទួលទាន) ចូរពួកអ្នកសំឡេះដោយល្អប្រសើរ។ ហើយចូរឲ្យម្នាក់ៗនៃពួកអ្នកសំលៀងកាំបិតឲ្យមុត ហើយចូរឲ្យគេធ្វើយ៉ាងណាឲ្យសត្វនោះស្លាប់ដោយងាយស្រួលបំផុត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“តាមពិត រូបខ្ញុំត្រូវបានចាត់តាំងមកដើម្បីបំពេញនូវសីលធម៌ដ៏ល្អប្រពៃ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាល់ពូខរី ក្នុងសៀវភៅ អាល់អាហ្ទាប់ អាល់មុហ្វរ៉ត់, អះម៉ាត់ និងអាល់ពៃហាគី
“ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរអ្នកកុំមើលស្រាលទង្វើល្អ សូម្បីតែទឹកមុខញញឹមពេលជួបបងប្អូនរបស់អ្នកក៏ដោយ(ក៏ជាទង្វើល្អមួយដែរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
ណាពី ﷺ លោកបានឮបុរសម្នាក់កំពុងផ្ដល់ដំបូន្មានដល់បងប្អូនរបស់ខ្លួនកុំឲ្យមានការខ្មាសអៀន។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម