Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

53 នៃ 839 កាត

លុបតម្រង
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
“ចូរពួកអ្នកកុំផ្ដើមឲ្យសាឡាមទៅចំពោះពួកយូដា និងពួកគ្រឹស្ទានមុន។ ប្រសិនបើពួកអ្នកបានជួបនរណាម្នាក់ក្នុងចំណោមពួកគេនៅតាមផ្លូវ ចូរពួកអ្នករុញគេឲ្យទៅកាន់ផ្នែកចង្អៀតនៃផ្លូវ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច និងមិនត្រូវសម្អាតក្រោយពីបត់ជើងរួចដោយដៃស្តាំ ហើយក៏មិនត្រូវដកដង្ហើមក្នុងសម្ភាៈដាក់ទឹកដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។ យើងជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ។ យើងផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“អ្នកជិះលើជំនិះត្រូវឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិចត្រូវឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ”។ មានគេសួរថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើបងប្អូនរបស់ខ្ញុំគាត់បានធ្វើដូចអ្វីដែលខ្ញុំបាននិយាយនោះ? លោកបានឆ្លើយថា៖ “ប្រសិនបើគាត់ដូចអ្វីដែលអ្នកនិយាយមែន គឺអ្នកពិតជាបាននិយាយដើមគាត់។ តែប្រសិនបើគាត់មិនដូចអ្វីដែលអ្នកនិយាយទេនោះ គឺអ្នកពិតជាបាននិយាយបង្ខូចគាត់ហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខ្ញុំធ្លាប់ជាកេ្មងប្រុសម្នាក់ដែលស្ថិតក្រោមការគ្រប់គ្រងថែរក្សារបស់រ៉ស៊ូលុលឡោះ ﷺ ហើយដៃរបស់ខ្ញុំចល័តគ្រប់ទីកន្លែងនៃចានអាហារ(ពេលទទួលទាន)។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “នែកេ្មងប្រុស! ចូរអ្នករំលឹកនាមរបស់អល់ឡោះ(សូត្រ بسم الله) ទទួលទាននឹងដៃស្ដាំរបស់អ្នក ហើយទទួលទានពីអ្វីដែលនៅជិតអ្នក”។ ហើយនោះក៏បានក្លាយជាទម្លាប់របស់ខ្ញុំរហូតមក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម