Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

103 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
ណាពី ﷺ លោកមិនធ្លាប់រក្សាសឡាតស៊ូណិតណាមួយខ្លាំងជាងពីររ៉ក្អាត់នៃសឡាតស៊ូណិតហ្វាជើរឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកផ្តើមសឡាតដោយការតឹកពៀរ ហើយចាប់ផ្តើមការសូត្រដោយ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។ នៅពេលដែលលោករូកុ លោកមិនងើយក្បាលពេក ហើយក៏មិនឱនចុះពេកនោះដែរ ប៉ុន្តែលោកធ្វើធន់កណ្តាល។ នៅពេលដែលលោកងើបក្បាលពីរូកុ លោកមិនទាន់ស៊ូជោតឡើយ លុះត្រាតែលោកឈរត្រង់ខ្លួនសិន។ នៅពេលដែលលោកងើបក្បាលពីស៊ូជោត លោកមិនទាន់ស៊ូជោត(ម្តងទៀត)ឡើយ លុះត្រាតែលោកអង្អុយត្រង់ខ្លួនសិន ហើយលោកសូត្រតះយិតរៀងរាល់ពីរ៉ក្អាត់ម្តង។ លោកលាបាតជើងឆ្វេង និងបញ្ឈរបាតជើងស្តាំ។ លោកហាមឃាត់ពីការអង្គុយដូចស្ហៃតន និងហាមឃាត់មិនឲ្យដាក់កំភួនដៃសណ្តូក(ទៅនឹងដី)ដូចសត្វសាហាវ។ ហើយលោកបញ្ចប់សឡាតដោយការឲ្យសាឡាម។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលគេអ៊ីក៏ម៉ាត់សឡាត គឺគ្មានសឡាតផ្សេងក្រៅពីសឡាតដែលជាកាតព្វកិច្ចឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ ណាពី ﷺ លោកមិនធ្លាប់បោះបង់បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ពិតណាស់ណាពី ﷺ លោកតែងតែសូត្រនៅខាងចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ចថា៖ »لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، اللَّهُمَّ لَا مَانِعَ لِمَا أَعْطَيْتَ، وَلَا مُعْطِيَ لِمَا مَنَعْتَ، وَلَا يَنْفَعُ ذَا الْجَدِّ مِنْكَ الْجَدُّ«.
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖ ចូរឲ្យគេទៅឆ្ងាយពីម៉ាស្ជិតរបស់ពួកយើង ហើយត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។ នៅពេលគេនាំយកឆ្នាំងមួយដែលមានបន្លែបៃតងមកឲ្យណាពី ﷺ លោកបានធំក្លិនរបស់វា។ ពេលនោះ លោកក៏សួរ ហើយគេក៏ប្រាប់លោកពីបន្លែដែលមាននៅក្នុងឆ្នាំងនោះ។ លោកក៏បញ្ជាឲ្យគេយកវាដាក់ជិតសហាហ្ពាត់មួយចំនួនរបស់លោកដែលនៅជាមួយលោកដែរ។ នៅពេលសហាហ្ពាត់នោះឃើញលោក(មិនទទួលទាន) គាត់មិនចង់ទទួលទានវាដែរ។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ “សូមអ្នកទទួលទានចុះ ព្រោះខ្ញុំនិយាយជាមួយអ្នកដែលអ្នកមិនបាននិយាយជាមួយ(ម៉ាឡាអ៊ីកាត់)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ ព្រោះជនណាដែលសឡាវ៉ាតមកចំពោះខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង។ ក្រោយមក ចូរពួកអ្នកសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ)។ ពិតណាស់ វាជាឋានៈមួយនៅក្នុងឋានសួគ៌ដែលគេមិនអនុញ្ញាតឲ្យអ្នកណាក្រៅពីខ្ញុំបម្រើរបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំគឺជាម្នាក់នោះ។ ហេតុនេះ បុគ្គលណាសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ) រូបគេនឹងទទួលបាននូវការជួយអន្ដរាគមន៍(ពីខ្ញុំ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម