Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

11 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នកបំពេញជួរទីមួយ។ បន្ទាប់មក ជួរដែលនៅបន្ទាប់។ ប្រសិនបើមានចន្លោះ ចូរទុកវានៅជួរចុងក្រោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ី
“ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉"
“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានដឹកនាំពួកយើងសឡាតស៊ូពុស ហើយលោកបានសួរថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកសួរទៀតថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកក៏បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ហើយជាការពិតណាស់ ជួរទីមួយ គឺប្រៀបដូចជួររបស់ម៉ាឡាអ៊ីកាត់។ ប្រសិនបើពួកអ្នកបានដឹងពីឧត្តមភាពរបស់វា ពួកអ្នកប្រាកដជានឹងប្រញាប់ប្រញាល់ដើម្បីសឡាតនៅជួរទីមួយជាមិនខាន។ ពិតណាស់ ការសឡាតរបស់បុរសម្នាក់ជាមួយបុរសម្នាក់ទៀត គឺជ្រះស្អាតជាងការដែលគេសឡាតតែម្នាក់ឯង។ ហើយការសឡាតរបស់បុរសម្នាក់ជាមួយបុរសពីរនាក់ គឺជ្រះស្អាតជាងការដែលគេសឡាតជាមួយបុរសម្នាក់។ អ្នកសឡាតមានកាន់តែច្រើនកាលណា គឺកាន់តែជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអះម៉ាត់
បណ្តាំទូទៅរបស់រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលសេចក្តីស្លាប់បានមកដល់លោកគឺ៖ “ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលក្រោមការគ្រប់គ្រងរបស់ពួកអ្នក”។ រ៉ស៊ូលុលឡោះ ﷺ នៅតែផ្តាំផ្ញើពាក្យនេះដដែលៗ រហូតដល់តឹងណែនក្នុងទ្រូង ហើយអណ្តាតរបស់លោកស្ទើរតែមិនអាចនិយាយពាក្យទាំងនេះចេញមកក្រៅបាន។
ហាទីស្ហសហេស رواه النسائي في السنن الكبرى وابن ماجه
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“គេលើកស្លាប់ប៉ាកកា(មិនយកទោស)ពីមនុស្សបីប្រភេទ៖ អ្នកដែលដេកលក់ រហូតដល់គេភ្ញាក់ឡើង កុមារ រហូតដល់ពេញវ័យ និងមនុស្សវិកលចរិត រហូតដល់គេមានស្មារតីវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់