“ចូរពួកអ្នកស្វែងរកយប់ឡៃឡាទុលក៏ទើរនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន”។
អំពី អាអ៊ីស្ហះ رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកស្វែងរកយប់ឡៃឡាទុលក៏ទើរនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន”។
«تَحَرَّوْا لَيْلَةَ القَدْرِ فِي الوِتْرِ مِنَ العَشْرِ الأَوَاخِرِ مِنْ رَمَضَانَ».
ណាពី ﷺ លោកបានជំរុញឱ្យព្យាយាមស្វែងរកយប់ឡៃឡាទុលក៏ទើរតាមរយៈការបង្កើននូវការសាងទង្វើកុសលផ្សេងៗ។ យប់នេះមានសង្ឃឹមខ្ពស់ថានឹងកើតឡើងនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជារៀងរាល់ឆ្នាំ គឺយប់ទី២១ ទី២៣ ទី២៥ ទី២៧ និងយប់ទី២៩។
បង្ហាញពីភាពឧត្តុង្គឧត្តមនៃយប់ឡៃឡាទុលក៏ទើរ និងជំរុញឱ្យស្វែងរកវា។
ក្នុងចំណោមគតិបណ្ឌិត និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានលាក់យប់ឡៃឡាទុលក៏ទើរនេះដើម្បីឱ្យមនុស្សប្រឹងប្រែងក្នុងការគោរពសក្ការៈដើម្បីស្វែងរកយប់នោះដែលនឹងបង្កើននូវផលបុណ្យរបស់ពួកគេ។
យប់ឡៃឡាទុលក៏ទើរស្ថិតនៅក្នុងដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន ហើយសង្ឃឹមខ្ពស់ជាងគេនៅក្នុងបណ្តាយប់សេស។
ឡៃឡាទុលក៏ទើរ គឺជាយប់មួយក្នុងចំណោមដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន។ វាជាយប់ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរគួរអានមកកាន់ណាពី ﷺ។ ទ្រង់បានធ្វើឱ្យយប់នេះមានលក្ខណៈល្អប្រសើរជាងមួយពាន់ខែ ទាក់ទងនឹងពរជ័យ និងភាពរុងរឿងរបស់វា ព្រមទាំងផលបុណ្យនៃទង្វើល្អនៅក្នុងយប់នេះ។
គេឲ្យឈ្មោះយប់នេះថា “ឡៃឡាទុលក៏ទើរ” ដោយសារមូលហេតុមួយក្នុងចំណោមមូលហេតុពីរ៖ ទីមួយ មកពីពាក្យ "ឧត្តុង្គឧត្តម" ដូចដែលគេនិយាយថា "មនុស្សម្នាក់ដ៏ឧត្តុង្គឧត្តម"។ ដូច្នេះ ការភ្ជាប់ពាក្យ "យប់" ទៅនឹងពាក្យ "អាល់ក៏ទើរ" គឺជាការភ្ជាប់អ្វីមួយទៅនឹងគុណលក្ខណៈរបស់វា មានន័យថា យប់ដ៏ឧត្តុង្គឧត្តម។ វាបង្ហាញថា យប់នេះមានតំណែងដ៏អស្ចារ្យក្នុងន័យនៃពរជ័យ ភាពឧត្តុង្គឧត្តម និងឋានៈ។ ដូចដែលអល់ឡោះបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងបានបញ្ចុះវា(គម្ពីរគួរអាន)នៅក្នុងយប់ដ៏មានពរជ័យ”។ (ស៊ូរ៉ោះអាត់ទូខន ៖ ៣)។ ទីពីរ មកពីពាក្យ "ការកំណត់"។ ដូច្នេះ ការភ្ជាប់យប់នេះទៅនឹងពាក្យនេះ គឺជាការភ្ជាប់ពេលវេលាទៅនឹងអ្វីដែលកើតឡើងក្នុងពេលនោះ។ មានន័យថា យប់នេះគឺជាយប់ដែលមានការកំណត់នូវអ្វីដែលនឹងកើតឡើងក្នុងឆ្នាំនោះ។ ដូចដែលអល់ឡោះបានមានបន្ទូលថា៖ “នៅក្នុងយប់នោះត្រូវគេបែងចែកនូវរាល់បទបញ្ជាដែលប្រកបដោយគតិបណ្ឌិត”។ (ស៊ូរ៉ោះអាត់ទូខន ៖ ៤)។
សហេស អាល់ពូខរី (3/ 46) (2017).
សហេស មូស្លីម (2/ 828) (1169).
បន្ថែមទៀត (4)
تيسير العلام.
لعبد الله البسام (ص347).
تنبيه الأفهام شرح عمدة الأحكام.
لابن عثيمين (3/ 470).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 6«تَحَرَّوا ليلةَ القَدْرِ في الوِتْرِ من العَشْرِ الأوَاخرِ من رَمَضَانَ».
- مجموعة زاد الفقه (3)الفقه 3«تحرَّوا ليلةَ القدرِ في الوِترِ من العَشْرِ الأواخِرِ»
- نصوص مختارة للرمضانتَحَرَّوْا ليلة القَدْر في الوِتْرِ من الْعَشْرِ الأوَاخِرِ
- نصوص مختارة للرمضانتَحَرَّوْا ليلة القَدْر في الوِتْرِ من الْعَشْرِ الأوَاخِرِ