“ឱអាពូហ្សើរ! នៅពេលអ្នកដាំស្ល សូមអ្នកដាក់ទឹកឲ្យច្រើន ហើយចែកចាយដល់អ្នកជិតខាងរបស់អ្នកផងដែរ”។
អំពី អាពូហ្សើរ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឱអាពូហ្សើរ! នៅពេលអ្នកដាំស្ល សូមអ្នកដាក់ទឹកឲ្យច្រើន ហើយចែកចាយដល់អ្នកជិតខាងរបស់អ្នកផងដែរ”។
«يَا أَبَا ذَرٍّ إِذَا طَبَخْتَ مَرَقَةً فَأَكْثِرْ مَاءَهَا، وَتَعَاهَدْ جِيرَانَكَ».
ណាពី ﷺ លោកបានជំរុញដល់អាពូហ្សើរ អាល់ហ្គៀហ្វហ្វារី رضي الله عنه នៅពេលដែលគាត់ដាំស្លឲ្យដាក់ទឹកឲ្យច្រើន ហើយត្រូវចែកចាយ និងផ្តល់សម្លនោះដល់អ្នកជិតខាងរបស់គាត់ផងដែរ។
ជំរុញឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាង។
ស៊ូណិតផ្តល់ជំនូនជូនគ្នាទៅវិញទៅមករវាងអ្នកជិតខាង ព្រោះការធ្វើដូចនេះនាំមកនូវក្តីស្រឡាញ់ និងការរាប់អានគ្នារវាងអ្នកជិតខាងគ្នា ជាពិសេស ប្រសិនបើចម្អិនអាហារដែលមានក្លិនឈ្ងុយ ហើយ ដឹងថាអ្នកជិតខាងត្រូវការវា។
ជំរុញឲ្យធ្វើអំពើល្អទាំងឡាយ តាមលទ្ធភាពដែលខ្លួនមាន ទោះបីតិចតួចក៏ដោយ និងផ្តល់នូវភាពរីករាយដល់អ្នកមូស្លីមដូចគ្នា។
សហេស មូស្លីម (4/ 2025) (2625).
បន្ថែមទៀត (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 386).
شرح رياض الصالحين.
لابن عثيمين (3/ 175).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 301).