Skip to content

“ចូរពួកអ្នកផ្ដល់អាហារដល់អ្នកអត់ឃ្លាន សួរសុខទុក្ខអ្នកជំងឺ និងរំដោះឈ្លើយសឹក”។

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកផ្ដល់អាហារដល់អ្នកអត់ឃ្លាន សួរសុខទុក្ខអ្នកជំងឺ និងរំដោះឈ្លើយសឹក”។

«أَطْعِمُوا الجَائِعَ، وَعُودُوا المَرِيضَ، وَفُكُّوا العَانِيَ».

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ក្នុងចំណោមសិទ្ធិរបស់អ្នកមូស្លីមចំពោះបងប្អូនមូស្លីមរបស់ខ្លួននោះគឺ ត្រូវផ្ដល់អាហារដល់អ្នកស្រេកឃ្លាន សួរសុខទុក្ខអ្នកជំងឺ និងរំដោះឈ្លើយសឹក។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យមានការសហការគ្នារវាងអ្នកមូស្លីម។

ជំរុញ និងបង្គាប់ប្រើឲ្យផ្តល់អាហារដល់អ្នកអត់ឃ្លានដែលត្រូវការអាហារ។

បង្គាប់ប្រើឲ្យសួរសុខទុក្ខអ្នកជំងឺដើម្បីជាការលើកទឹកចិត្តអ្នកជំងឺ បួងសួងឲ្យអ្នកជំងឺ និងដើម្បីទទួលបានផលបុណ្យ ក៏ដូចជាប្រការផ្សេងៗទៀត។

ជំរុញឲ្យរំដោះឈ្លើយសឹកមូស្លីមដែលពួកគ្មានជំនឿចាប់យកជាឈ្លើយសឹកតាមរយៈការបង់ប្រាក់ជាថ្នូរនឹងការដោះលែងឈ្លើយសឹកនោះ ឬមួយតាមរយៈការដោះដូរឈ្លើយសឹកគ្នា។

ឯកសារយោង

សហេស អាល់ពូខរី (7/ 67) (5373).

បន្ថែមទៀត (4)

شرح رياض الصالحين.

لابن عثيمين (4/ 468).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 685).